កាលពីពេលថ្មីៗនេះ មានអ្នកគាំទ្ររបស់តារាស្រីហុងកុងជើងចាស់ ជាច្រើននាំគ្នាភ្ញាក់ផ្អើល ដោយសារតែ តារាស្រីនេះ Joey Wong បានវិលត្រលប់មកប្រឡូកក្នុងសិល្បះ សារជាថ្មីម្ដងទៀត។

តារាសម្ដែង អាយុ ៤៦ឆ្នាំនេះ បានចាកចេញពីពិភពសិល្បះ តាំងពី ១១ឆ្នាំមុនមកម៉្លេះ តែនៅពេលនេះ នាងបានទទួលសំបុត្រអញ្ជើញពី ក្រុមហ៊ុនលក់គ្រឿងអលង្ការនៅហុងកុង និងគ្រឿងសំអាងម៉ាកល្បីៗជាច្រើន មកចូលរួមក្នុងកម្មវិធីបើកសម្ពោធ ដែលយ៉ាងហោចណាស់ ក្នុងការចូលរួមនិមួយៗ នាងអាចទទួលបានកម្រៃជាង ១លានដុល្លារហុងកុង ស្មើនឹង ១២៨,៩០០ ដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត បើសិនជា ទីផ្សារខ្សែភាពយន្ដចាប់អារម្មណ៍លើនាង នោះនាងនឹងអាចឈានជើងចូល សម្ដែងសារជាថ្មីដូចគ្នា។

យ៉ាងណាមិញ បន្ទាប់ពីនាងបានចាកចេញពីទស្សនិកជន កាលពី១១ឆ្នាំមុននោះ នាងបានធ្វើដំណើរទៅរស់នៅ ប្រទេសកាណាដា ដែលនៅក្នុងពេលនោះ សូម្បីតែមិត្ដភិក្ដក៏នាង មិនដែលទាក់ទងដែរ។ 

តើប្រិយមិត្ដធ្លាប់ទស្សនាខ្សែភាយន្ដតារាជើងចាស់នេះហើយឬនៅ?








កែសម្រួលដោយ ម៉ា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]