កីឡាករឆ្នើមម្នាក់របស់ Man City ពិភាក្សាជុំវិញការផ្លាស់មកលេងនៅជប៉ុនជាមួយ Iniesta

//s4.kh1.co/c7/c7289a3cc42bc7946df8328ca11c60777c73757a.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែបម្រើឆ្នើមរបស់ Manchester City កីឡាករ David Silva អាចនឹងក្លាយជាកីឡាករអេស្ប៉ាញទីបី ដែលផ្លាស់ទៅចូលរួមជាមួយក្លិបជប៉ុន Vissel Kobe ខណៈកុងត្រារវាងគេ និងមេឃខៀវនឹងផុតសុពលភាពនៅពេលចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ David Silva
កីឡាករ David Silva

បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ អ្នកនាំលេងឲ្យ Manchester City កីឡាករ David Silva អាចនឹងដើរតាមគន្លងរបស់អតីតមិត្តរួមក្រុមជម្រើសជាតិ Andres Iniesta និង David Villa ដែលផ្លាស់ទៅលេងនៅទឹកដីជប៉ុន ដោយគេបានបើកកិច្ចពិភាក្សាហើយជាមួយក្លិប Vissel Kobe។

ក្រៅពីអតីតជម្រើសជាតិអេស្ប៉ាញទាំង២រូបខាងលើ Vissel Kobe ក៏នៅមានកីឡាករល្បីៗមួយចំនួននៅអឺរ៉ុបធ្លាប់ទៅលេងឲ្យក្លិបជប៉ុនមួយនេះដែររួមមាន Lukas Podolski, Thomas Vermaelen និង Sergi Samper។

យ៉ាងណាមិញ David Silva ត្រូវបានគេដឹងថាស្ថិតនៅក្នុងការចង់បានរបស់ David Beckham ក្នុងការនាំយកទៅលេងនៅទឹកដីអាមេរិក ខណៈព័ត៌មានមួយចំនួនទៀតបានឲ្យដឹងថាគេអាចផ្លាស់ទៅលេងនៅទឹកដីកំណើតរបស់គេជាមួយក្លិប Las Palmas។

កីឡាករ David Silva
កីឡាករ David Silva

ក្រោយផ្លាស់ពី Valencia មកចូលរួមជាមួយ Manchester City កាលពីឆ្នាំ២០១០ ខ្សែបម្រើវ័យ៣៣ឆ្នាំ David Silva បានប្រកាសចាកចេញពីក្លិបនៅពេលចប់កិច្ចសន្យាកុងត្រាជាមួយក្លិប ពោលគឺនៅដំណាច់រដូវកាល ២០១៩-២០២០។

គួរឲ្យដឹងដែរថា ៩ឆ្នាំលេងឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ម្ចាស់អាវលេខ២១ របស់ Man City ចូលលេងបានចំនួន ៤០៩ប្រកួត រកគ្រាប់បាល់បាន ៧៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច ១៣៤ដង ព្រមទាំងជាមួយឲ្យមេឃខៀវឈ្នះ Premier League ៤ដង, EFL Cups ៤ដង និង FA Cups ២ដង៕

កីឡាករ David Silva ជាមួយពាន Premier League
កីឡាករ David Silva ជាមួយពាន Premier League

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T