ពុទ្ធោ! គូស្នេហ៍មួយគូឈ្លោះគ្នាសុខៗ នៅកណ្ដាលផ្លូវ ស្រាប់តែរថយន្ដមួយគ្រឿងបើកបោះពួយទៅបុក បណ្ដាលឲ្យខ្ទៀតពេញផ្លូវ (មានវីដេអូ)

//s5.kh1.co/aa/aa1a971c289a47fab54e8631b2c44455811d3941.png
សង្គម

 ១៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

WARNING: Dangerous Incident

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចិន៖ ថ្មីៗនេះ គូស្នេហ៍មួយគូនៅឯទីក្រុង Guangzhou ប្រទេសចិន បានឈ្លោះគ្នានៅកណ្ដាលផ្លូវ បណ្ដាលឲ្យរថយន្ដមួយគ្រឿងបើកបោះពួយទៅបុក ខ្ទៀតពេញផ្លូវ។

បើយោងតាមប្រភពបានឲ្យដឹងថា គូស្នេហ៍មួយគូនោះគឺជាសិស្សវិទ្យាល័យ ហើយនៅក្នុងថ្ងៃកើតហេតុ ពួកគេទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នារីនោះបានដើរទៅចាប់ស្មាមិត្តប្រុសរបស់នាង ស្រាប់តែភ្លាមៗនោះ មិត្តប្រុសបានអុកនាងមួយកែងចំ.ពោះ បណ្ដាលឲ្យនាងលុតជង្គង់ចុះទាំងឈឺចុកចាប់។ នៅពេលដែលមិត្តប្រុសបម្រុងដើរចូលទៅក្បែរនាង ស្រាប់តែមានរថយន្ដមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះ ទៅបុកពួកគេទាំងពីរ បណ្ដាលឲ្យខ្ទៀតពេញផ្លូវ។

ប្រភពបានបន្ដថា នារីរូបនោះត្រូវបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផ្ទាល់ ចំណែកមិត្តប្រុសរបស់នាងគ្រាន់តែរងរបួសប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីកើតហេតុខាងលើនេះរួចមក បុរសដែលជាមិត្តប្រុសត្រូវបានចាប់ខ្លួនពីបទបំពានចរាចរណ៍ដែលបានឈ្លោះប្រកែកគ្នានៅលើដងផ្លូវ។ ចំណែកម្ចាស់រថយន្ដត្រូវបានកាត់ទោសពីបទឆ្វេសប្រហែសក្នុងការបើកបរ និងត្រូវទទួលខុសត្រូវពីការស្លាប់របស់នារីនោះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

WARNING: Video contains dangerous incident

វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T