កុំចេះតែហ៊ាន! កីឡាករ Bernardo Silva ត្រូវរងពិន័យមិនអោយចូលប្រកួត១ប្រកួត និងពិន័យជាសាច់ប្រាក់ចំនួន៥ម៉ឺនផោនក្រោយធ្វើរឿងមួយ

//s5.kh1.co/7e/7e27e7d1c0e8068c5582c493f9774c97d17bc089.jpg
កីទ្បា

 ១៤-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់របស់ក្លិបមេឃខៀវ Manchester City កីឡាករ Bernardo Silva ត្រូវបាន FA (សមាគមន៍បាល់ទាត់ប្រទេសអង់គ្លេស) ពិន័យមិនអោយចូលលេង១ប្រកួតនិងពិន័យជាសាច់ប្រាក់ចំនួន៥ម៉ឺនផោន ក្រោយបង្ហោះរូបមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Benjamin Mendy កាលពីនៅតូចទៅប្រៀបធៀបទៅនឹងស្ករសូកូឡាម៉ាក Conguitos នៅលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២២ ខែកញ្ញា​ ឆ្នាំ២០១៩ កន្លងទៅនេះក្នុងន័យលេងសើច ប៉ុន្តែ FA បានចាត់ទុករឿងនេះជាការរើសអើងពណ៌សម្បុរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=488,q=100/7c/7c829c95c86ce85240ba6cc7760fbc4a3c00274c.jpg

សេចក្តីថ្លែងការណ៍របស់ FA កាលពីថ្ងៃពុធបានសរសេរថា៖

"កីឡាករ Bernardo Silva ត្រូវពិន័យមិនអោយចូលប្រកួត១ប្រកួតជាមួយនឹងក្រុមឈុតធំ និងពិន័យជាទឹកប្រាក់៥ម៉ឺនផោនក្រោយរំលោភបំពានច្បាប់របស់​ FA Rule E3។"

កីឡាករ Bernardo Silva និងកិឡាករ Benjamin Mendy
កីឡាករ Bernardo Silva និងកិឡាករ Benjamin Mendy

FA Rule E3 គឺជាច្បាប់ដែលកីឡាករមិនត្រូវមានការជេរប្រមាថ ឬការប្រព្រឹត្តមិនត្រឹមត្រូវ ឬជាការបង្ខូចកិត្តយស ដែលបង្កើតជាការរំលោភបំពានធ្ងន់ធ្ងរណាមួយ៕

ប្រភព៖ theguardian

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T