អ្នកបើកបរ​ស្ទើរភ្លើង​អត់​ប័ណ្ណបើក​បរ បុក​រះ​ជា​បន្តបន្ទាប់​រថយន្ត​៤​គ្រឿង!

//s6.kh1.co/e3/e33a2d56f9736a0ced26e7d34730d9156e624ee6.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​បើកបរ ដោយ​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​អត់​ប័ណ្ណបើកបរ​ម្នាក់​បាន​បើក​បុក​រះ​ពីក្រោយ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការ​ខូចខាត ប៉ុន្តែ​ពុំ​បាន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ឡើយ ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងជើង​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្តោយ​ផ្លូវ ភ្នំពេញ​-​ហាណូយ ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/23/23f41a840f3a9c05c5e894cb1bffbc64c6e77ac0.jpg

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​បុក​រះ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប​ដឹក​ទឹកកក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣E.៥៥៣១ បើកបរ​ដោយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​សុ​ន ទិ​ត្យ អាយុ​១៥​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដោយ​ពុំ​មាន​ប័ណ្ណបើកបរ​ឡើយ​។ ចំណែក រថយន្ត​ដែល​រង​ការ​ខូចខាត ១. ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM១៩១៨ រង​ការ ខូចខាត​ខ្ទេច​គូថ​, ២.​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លា​លេខ ភ្នំពេញ​២AP.៣៧៧៥ រង​ការ​ខូចខាត​ខ្ទេច​គូថ​, ៣. ម៉ាក​រ៉េវ​ហ្វ័​រ ពណ៌​ទឹកប៊ិច ពាក​ស្លាក​លេខ ភ្នំពេញ​២Q.៥១២៦ រង​ការ​ខូចខាត​បាក់​កញ្ចក់​មើលផ្លូវ និង​ក្រ​ពិត​ខាង​មុខ​ខាងឆ្វេង និង​មួយ​គ្រឿង​ទៀ រង​ការ​ខូចខាត​បន្ត​ច​បន្តួច ក៏​បាន​បើក​ទៅ​បាត់​។

https://s6.kh1.co/__image/w=650,h=379,q=100/8a/8a1c6f7d28746639371772aa7b9355c65dd34781.jpg

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ដឹក​ទឹកកក​បើកបរ​ដោយ​ក្មេង​ស្ទើរភ្លើង​ម្នាក់​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ​ជិត​ដល់​ស្តុ​ប ស្រាប់តែ​រថយន្ត​នោះ​ក៏​បុក​រះ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​តែ​ម្តង ។

https://s6.kh1.co/__image/w=650,h=379,q=100/8a/8a029d791e06672e1218034153dd791e2e6dd3cc.jpg

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ដំបូង រថយន្ត​បង្ក​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ព្រូស​១​គ្រឿង រួច​រុញ​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត (​រថយន្ត​ដែល​ក្រោយ​កើតហេតុ​ទៅ​បាត់​) ហើយ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បុក​ពីក្រោយ​រថយន្ត​ព្រូស​១​គ្រឿង និង​កៀរ​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័​រ បណ្តាល​ឱ្យ​បាក់​កញ្ចក់ និង​ក្រ​ពិត​ថ្ពាល់​។

តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ ដែល​បុក​រះ​នេះ ដោយសារ​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ខ្លួន​ក៏​បាន​បើករថយន្ត​នោះ​ដឹក​ទឹកកក​ចេញពី​សិប្បកម្ម ក្បែរ​ចំការ​ព្រីង យក​ទៅ​ដាក់​ផ្សារ​ដើម​គរ ហើយ​ក៏​កើត​មាន​គ្រោះថ្នាក់​តែ​ម្តង ។

បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់​រថយន្ត​ក៏​បាន​ចេញ​មុខ​សម្របសម្រួល​ដោះស្រាយ ដោយ​ជួយ​ជួសជុល​បញ្ចប់​នៅ​កន្លែង​កើតហេតុ​៕

https://s4.kh1.co/__image/w=650,h=379,q=100/00/00b77232acacf4bf19c20a62c5aef2ad2403ce4f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/8b/8b2136fe520c58e2abe466e0df0932b872a57822.jpg
https://s6.kh1.co/__image/w=650,h=379,q=100/86/866d7233a60326e4969c684401bb8f3459ea326b.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T