ឧស្សាហ៍ញ៉ាំអាហារបំពង ចៀន ឬនំមានជាតិក្រែម ច្រើននឹងនាំឲ្យកើតមាន ជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់នៅពេល អាយុចាស់ឡើង ដោយសារអាហារទាំងនោះសំបូរដោយ អាស៊ីដខ្លាញ់មិនឆ្អែត (អាស៊ីដខ្លាញ់មិនល្អ) Trans Fat ច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការសិក្សាធ្វើឡើងដោយក្រុមស្រាវជ្រាវជនជាតិជប៉ុន បានពិនិត្យមើលឈាម របស់មនុស្សវ័យចំណាស់អាយុ៦០ឆ្នាំ ជាអ្នកស្ម័គ្រចិត្ត ប្រមាណជាង១ពាន់នាក់។ លទ្ធផលពិសោធន៍បានរកឃើញថា អ្នកដែលមានឈាម ផ្ទុកកម្រិតអាស៊ីដខ្លាញ់មិនឆ្អែត (Trans Fat) ខ្ពស់ ប្រមាណ៥២% បានកើតមានជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់។
ការស្រាវជ្រាវក៏បានបញ្ជាក់ដែរថា អាស៊ីដខ្លាញ់មិនឆ្អែត(Trans Fat) ច្រើនមាននៅក្នុង អាហារចម្អិនដោយការបំពងខ្លាញ់ ឬចៀន ហើយក៏ត្រូវបានប្រើក្នុងការធ្វើនំ ឬអាហារមានជាតិក្រែម ដូចជានំខេក ប៊័រ នំប្រអប់ប៊ីស្គី (Biscuit) ជាដើម។ អាហារទាំងនោះ នឹងបង្កើនជាតិប្រូតេអ៊ីនឈ្មោះ Amyloid ដែលនឹងបង្កជាទុក្ខទោស ធ្វើឲ្យរាងកាយ ងាយកើតជំងឺហើមរលាកផងដែរ។
ការស្រាវជ្រាវខាងលើ បានធ្វើឡើងដោយសាកលវិទ្យាល័យ Kyushu ប្រទេសជប៉ុន ដោយស្របតាមគោលការណ៍ របស់អង្គការសុខភាពពិភពលោក WHO បញ្ចប់បញ្ហាសុខភាពដោយ អាស៊ីដខ្លាញ់អាក្រក់ ត្រឹមឆ្នាំ២០២៣។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet