ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា កម្ពុជានឹងមានភ្លៀងធ្លាក់តិចតួច, សីតុណ្ហភាពអប្បបរមា ពី២១-២៥អង្សាសេ

//s4.kh1.co/3e/3eb2b9752ff6453a679a7c1fb29332b677c82ec7.jpg
សង្គម

 ១៤-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជា សង្កេតឃើញថា៖ ជ្រលសម្ពាធខ្ពស់ បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ សីតុណ្ហភាពអប្បបរមា មានពី២១-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-២៩ °C ។

២៖ តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕

https://s5.kh1.co/__image/w=650,h=957,q=100/1d/1db46a9ec961d013c1ea47bcf57a7f34852ff495.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T