ក្ដៅ!! វិរបុរសក្លិប Barcelona ១រូបប្រកាសចូលនិវត្តន៍នាបញ្ចប់រដូវកាលនេះ

//s5.kh1.co/a0/a0b5f19864b59a45f2a759fe8a533341ad4e725f.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ អតីតខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ David Villa បានបង្ហោះក្នុងគំណនី Twitter ផ្លូវការរបស់ខ្លួនថាលោកនឹងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់នាបញ្ចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ៣៧ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងអោយក្លិប Vissel Kobe ក្នុងលីគកំពូល​ជប៉ុន ដោយក្នុងរដូវកាលនេះរូបគេ បង្ហាញខ្លួនបានចំនួន២៦បុ្រកួត ស៊ុតបញ្ចូលទីបាន១២គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន២ដង។

  កីឡាករ David Villa
  កីឡាករ David Villa

កីឡាករ David Villa បានបង្ហោះលើគណនី ​Twitter របស់ខ្លួនថា៖

"ក្រោយចំណាយរយៈពេល១៩ឆ្នាំជាកីឡាករបាល់ទាត់អាជីព ពេលនេះខ្ញុំសម្រេចចិត្តថាខ្ញុំនឹងចូលនិវត្តន៍នាបញ្ចប់រដូវកាលនេះ។ ខ្ញុំសូមអរគុណទៅដល់គ្រូបង្វឹកនិងមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ ដែលបានអនុញ្ញាតឱ្យខ្ញុំរីករាយនឹងអាជីពដែលជាក្ដីសុបិនមួយនេះ ហើយក៏សូមអរគុណដល់ក្រុមគ្រួសាររបស់ខ្ញុំដែលតែងតែគាំទ្រ។"

  កីឡាករ David Villa បង្ហោះលើគណនី Twitter របស់ខ្លួន
  កីឡាករ David Villa បង្ហោះលើគណនី Twitter របស់ខ្លួន

ខ្សែប្រយុទ្ធកណ្ដាលរូបនេះបានអភិវឌ្ឈន៍ខ្លួនក្លាយជាកីឡាករលំដាប់ពិភពលោក១រូប កាលដែលរូបគាត់ចំណាយពេល៥ឆ្នាំលេងអោយក្រុម Valencia ដោយបង្ហាញខ្លួនបានចំនួន២១៩ប្រកួត ស៊ុតបញ្ចូលទីបាន១២៧គ្រាប់ ថែមទាំងធ្លាប់ជាប់ជាកីឡាករល្អប្រចាំឆ្នាំក្នុងរដូវកាល២០០៦/០៧ទៀតផង។

ក្រោយមកគាត់ក៏បានសាងស្នាដៃធំមួយទៀតដោយជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញលើកពាន FIFA World Cup នៅឆ្នាំ ២០១០ មុនផ្ទេរទៅកាន់ក្លិប FC Barcelona។

  កីឡាករ David Villa ជាមួយនឹងជម្រើសជាតិអេស្ប៉ាញឈ្នះពាន World Cup
  កីឡាករ David Villa ជាមួយនឹងជម្រើសជាតិអេស្ប៉ាញឈ្នះពាន World Cup

អំឡុងពេលលេងអោយក្លិបរយៈពេល៣ឆ្នាំ គាត់បានជួយអោយក្លិបដែលមូលដ្ឋាននៅតំបន់កាតាឡាន់១នេះ ឈ្នះពាន Champions League ចំនួន១ដងកាលពីរដូវកាល ២០១០/១១។

  កីឡាករ David Villa ឈ្នះពាន UCL ជាមួយ Barcelona
  កីឡាករ David Villa ឈ្នះពាន UCL ជាមួយ Barcelona

គួររម្លឹកផងដែរថាមុនពេលដែលគាត់ផ្ទេរទៅកាន់ក្លិប Vissel Kobe គាត់បានចំណាយពេល៥ឆ្នាំជាមួយនឹងក្លិប New York City FC ក្នុងនាមជាខ្សែប្រយុទ្ធគាត់ស៊ុតបញ្ចូលទីបាន៨០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ២១ដង ក្នុងការបង្ហាញខ្លួនចំនួន១២៦ប្រកួត៕

ប្រភព៖​ Caughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T