ហេតុតែជាស្រីស្អាត គ្រាន់តែSuzy ថតរូបធម្មតា ពាក់ខោអាវនៅផ្ទះអត់ផាត់មុខ ក៏ល្បីពេញអ៊ីនធើណែតដែរ!

//s5.kh1.co/4a/4a04e977f3d3543d5c46ba981ec12bea01e50c9d.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ចាប់តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះ តារាចម្រៀងស្រី Suzy នៅតែអាចរក្សារហ័ស្សនាមថា«National First Love » ស្នេហាដំបូងរបស់មហាជនទូទាំងប្រទេសកូរ៉េបាន​ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតផូរផង់ បែបធម្មជាតិរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ រយៈពេល១០ឆ្នាំមកនេះ សម្រស់របស់ Suzy នៅតែអាចឆក់យកការចាប់អារម្មណ៍ពីសំណាក់មហាជន បានគ្រប់ពេល រាល់ពេលដែលនាងផាត់មុខ ឬក៏មិនផាត់មុខក៏ដោយ ក៏នៅតែមានភាពស្រស់ស្អាតទាក់ទាញមួយបែបៗផ្សេងៗពីគ្នាផងដែរ។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ រូបថតជាច្រើនរបស់ Suzy ដែលនាងបានស្លៀកពាក់នូវសម្លៀកបំពាក់ដ៏សាមញ្ញបំផុត ឬអាចនិយាយបានថាជាសម្លៀកបំពាក់ ពាក់នៅផ្ទះ ជាមួយនឹងផ្ទៃមុខរបស់នាង ដែលមានភាពទទេរស្អាត គ្មានក្រែមម្សៅអ្វីទាំងអស់នៅលើផ្ទៃមុខ កំពុងតែល្បីពាសពេញអ៊ីនធឺណែត ពោលគឺគ្រប់គ្នាបានលាន់មាត់សរសើរ​ ពីផ្ទៃមុខដ៏ផូរផង់ឥតខ្ចោះ គ្មានមុន គ្មានស្នាមជ្រីវជ្រួញរបស់នាង រហូតធ្វើឲ្យគ្រប់គ្នាអត់ទ្រាំនឹងមិនលួចសរសើរ ពីសម្រស់នាងមិនបានផងដែរ៕

Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Suzy អត់ផាត់មុខ
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T