ក្រុមហ៊ុន Tesla គ្រោងនឹងសាងសង់រោងចក្រខ្នាតយក្សប្រភេទ Gigafactory ទី៤ ស្ថិតនៅទីក្រុងប៊ែកឡាំង

//s5.kh1.co/a0/a0c4d348e90eca2756233b1b66eea21120837085.png
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយនៅថ្ងៃអង្គារនេះថា​ រោងចក្រខ្នាតយក្ស Gigafactory ទី៤របស់ក្រុមហ៊ុនលោកនឹងត្រូវបានសាងសង់នៅខាងក្រៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកាសនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុន Tesla បាននិងកំពុងបញ្ចប់ការសាងសង់រោងចក្រខ្នាតយក្ស Gigafactory ទី៣ នៅខាងក្រៅទីក្រុងសៀងហៃប្រទេសចិន ហើយនៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយតម្លៃលើរោងចក្រខ្នាតយក្ស Gigafactory ទី២ របស់ក្រុមហ៊ុនដែលជាមជ្ឈមណ្ឌលថាមពលពន្លឺព្រះអាទិត្យដែល​ស្ថិតនៅក្នុងរដ្ឋ Buffalo ទីក្រុងញូវយ៉កជាមួយនឹងទឹកប្រាក់ចំនួន៨០០ លានដុល្លារ។ រោងចក្រខ្នាតយក្ស Gigafactory ដំបូងគេរបស់ក្រុមហ៊ុន Tesla ត្រូវបានបើកនៅឆ្នាំ ២០១៦ (ប៉ុន្តែកំពុងស្ថិតក្នុងការសាងសង់នៅឡើយ) នៅខាងក្រៅទីក្រុង Reno រដ្ឋ Nevada ។

លោក Musk បាននិយាយបន្ទាប់ពីទទួលបានពានរង្វាន់ Golden Steering Wheel ថា​“ ទីក្រុងប៊ែរឡាំងគឺអស្ចារ្យណាស់”  ខ្ញុំស្រឡាញ់ទីក្រុងប៊ែកឡាំង។

នៅក្នុងរបាយការណ៍អំពីប្រាក់ចំណូលថ្មីៗនេះក្រុមហ៊ុន Tesla បានឲ្យដឹងថា Gigafactory អឺរ៉ុបទំនងជានឹងដំណើរការនៅឆ្នាំ ២០២១ ។ក្រុមហ៊ុនបានព្យាករណ៍ថាវានឹងស្រដៀងទៅនឹងរោងចក្រសៀងហៃផងដែរ ព្រោះវានឹងត្រូវផលិតរថយន្តម៉ូដែល 3 sedans និងប្រភេទរថយន្ដម៉ូដែល Y crossovers ។

រោងចក្រថ្មីនៅខាងក្រៅទីក្រុងប៊ែកឡាំងមិនមែនជាក្រុមហ៊ុនទីបួនរបស់Teslaទេ។ បច្ចុប្បន្នក្រុមហ៊ុននេះប្រមូលផ្នែករថយន្តទាំងអស់របស់ខ្លួននៅឯអតីតរោងចក្រតូយ៉ូតាក្នុងទីក្រុង Fremont​ រដ្ឋ California ។ ក្រុមហ៊ុននេះក៏បានបើកដំណើរការរោងចក្រផលិតកៅអីមួយនៅជិតទីក្រុង Fremont ហើយបាននិងកំពុងសាងសង់រោងចក្រមួយផ្សេងទៀតនៅ ទីក្រុង Lathrop រដ្ឋ California ។

Gigafactory របស់Tesla នៅរដ្ឋ Nevada ជាមួយការស៊ើបអង្កេតបានចេញផ្សាយនៅសប្តាហ៍នេះពីសហរដ្ឋអាមេរិកថ្ងៃនេះដោយបានរកឃើញថា កន្លែងដ៏ធំនេះបានធ្វើអោយប៉ះពាល់ដល់ធនធានក្នុងស្រុក និងនាំមកនូវភាពស្មុគស្មាញដល់តំបន់៕

រោងចក្រខ្នាតយក្សទី៤នៅទីក្រុងប៊ែកឡាំង
រោងចក្រខ្នាតយក្សទី៤នៅទីក្រុងប៊ែកឡាំង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T