ខ្លោចចិត្ត​! ឪពុក​ម្តាយ​ស្លាប់ ប្អូន​​ៗ​ត្រូវ​ពឹងផ្អែក​លើ​កូនស្រី​ច្បង​ត្រឹម​១៣​​ឆ្នាំ​រ៉ាប់រង

//s6.kh1.co/b8/b89a581a9fd7c598f4c3794918a68d5ffa536665.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​គួរ​ឱ្យ​អាសូរ​ក្មេង​កំព្រា​៤​នាក់​ដែល​កំពុង​តស៊ូ​រស់ ក្រោយ​ពី​ឪពុក​ម្តាយ​ស្លាប់​អស់ ប្អូន​ទាំងអស់​ត្រូវ​ពឹងផ្អែក​លើ​កូនស្រី​ច្បង​អាយុ​ត្រឹមតែ​១៣​ឆ្នាំ​ជា​អ្នករ៉ាប់រង ក្នុង​ការ​ដើរ​ស៊ីឈ្នួល​គេ​បាន​ប្រាក់​បន្តិចបន្តួច​យក​មក​ចិញ្ចឹម​ប្អូន​ៗ ដែល​រស់នៅ​ក្នុង​បន្ទុក ។ កុមារ​កំព្រា​ដ៏​កំសត់​នេះ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/6e/6e48d8b4e1c89ce4aaaacd88584b96a213a9b1ca.jpg

តាម​ការ​រៀបរាប់​របស់​លោក សូត្រ សុ​ន មេ​ភូមិ​សុ​ភី ឃុំ​ជើង​គ្រាវ បានឱ្យ​ដឹង​ថា គ្រួសារ​ខាងលើ​នេះ ក្រ​ក្ស​ត់តាំង​ពី​ឪពុក​ម្ដាយ​រស់នៅ​មក​ម្ល៉េះ ។ កាលពី​ជាង​៣​ឆ្នាំ​មុន ឪពុក​ដែល​ជា​អ្នក​ដើរ​រកស៊ី​ទិញ​កន្ទក់​ពី​កន្លែង​ឆ្ងាយ​ៗ ហើយ​យក​មក​លក់​នៅ​តាម​ភូមិ​បាន​ទទួលមរណភាព បន្ទាប់​ពី​ខ្យល់គ នៅ​ក្នុងភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខណៈ​ដែល​គាត់​ទៅ​ទិញ​កន្ទក់​នៅ​ទីនោះ ។

ក្រោយ​ពី​ឪពុក​ស្លាប់​បាន​៣​ឆ្នាំ ម្ដាយ​ក៏​ចាប់ផ្តើម​មាន​ជំងឺ​ធំ​ពោះ (​ទា​ជ​ទឹក​) និង​បាន​ស្លាប់​កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៩ គឺ​មុន​នេះ​ប្រហែល​១​ខែ​ប៉ុណ្ណោះ ។

https://s5.kh1.co/__image/w=650,h=379,q=100/d9/d96579ea93e9c89ea16011a99d01a3d3a635cbfe.jpg

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ឪពុក​ម្ដាយ​ស្លាប់​អស់ ក្មេង​ទាំង​៣​នាក់​ត្រូវ​ពឹងផ្អែក​ទៅ​លើ​តែ​កូនស្រី​ច្បង ដែល​មាន​អាយុ​ត្រឹមតែ​១៣​ឆ្នាំ​ប៉ុណ្ណោះ ជា​អ្នកគ្រប់គ្រង ។ កូនស្រី​ច្បង​បាន​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង និង​ធ្វើការ​ឱ្យ​គេ​ក្នុង​មួយ​ថ្ងៃ​បាន​៥​ទៅ​៦​ពាន់​រៀល ដើម្បី​ទិញ​អង្ករ និង​ម្ហូប ។

https://s4.kh1.co/__image/w=650,h=379,q=100/c3/c35b5cdbea59c1f7051cc68ee4a5f2b2966001cb.jpg

លោក​មេ​ភូមិ​បញ្ជាក់​ដែរ​ថា ដោយសារ​តែ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ ក្មេង​ទាំងអស់​មិន​បាន​ចូល​រៀន​នោះ​ទេពី​ដើម​មក ទើបតែ​ឆ្នាំ​នេះ​ដោយសារ​តែ​លោក​ព្យាយាម​ទំនាក់ទំនង​ទៅ​លោកគ្រូ​អ្នកគ្រូ ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​-​ស្រុក គឺ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​អស់ហើយ ។

ហើយ​ទាំង​ក្មេង​ទាំង​៤​នាក់ ទី​១-​ឈ្មោះ​រឺ​ន សុ​ភ័​ក្រ អាយុ​១៣​ឆ្នាំ ទី​២-​ឈ្មោះ រឺ​ន សុ​ភ័​ណ្ឌ អាយុ​១៣​ឆ្នាំ ទី​៣-​ឈ្មោះ រឺ​ន សុភា​ស់ អាយុ​៨​ឆ្នាំ និង​ទី​កូនប្រុស​ពៅ​ឈ្មោះ រឺ​ន សា​រិ​ទ្ធ អាយុ​៦​ឆ្នាំ ។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ សូម​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ស្បៀង​សម្ភារ និង​សម្ភារ​សិក្សា​ជូន​ដល់​ក្មេង​កំព្រា​ខាងលើ​នេះ​ផង ។

https://s6.kh1.co/__image/w=650,h=379,q=100/5c/5cfd45d87342e67dd11bdd74ff16e0c7d63c5b39.jpg

ដោយឡែក​លោកតា ទូច រឺ​ន អាយុ ៧៨ ឆ្នាំ ដែល​ត្រូវជា​ជីតា​ក្មេង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​ទាំងនេះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ស្លាប់​ទៅ គឺ​បាន​ធ្លាក់​បន្ទុក​មក​លើ​គាត់​ជា​អ្នក​មើល ។

ប៉ុន្តែ​មិន​បាន​ដិត​ដល់​នោះ​ទេ ដោយសារ​ថា នៅផ្ទះ​ផ្សេង​គ្នា ។ ចំណែក​រូប​គាត់ និង​ប្រពន្ធ​ក៏​ចាស់ជរា​នៅ​តែ​ពីរ​នាក់​យាយ​តា​ដែរ​។ បច្ចុប្បន្ន​នេះ ទាំង​គាត់ ទាំង​ចៅ​ទាំង​៤​នាក់​សុទ្ធ តែ​សុំ​គេ​ស្នាក់​នៅទេ គឺ​មិន​មាន​អ្វី​ជា​ដី​ខ្លួនឯង​ឡើយ ហេតុនេះ​ហើយ​គាត់​សូម​សំណូមពរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​ខាងលើ​នេះ​ផង ។

https://s6.kh1.co/__image/w=650,h=379,q=100/8e/8e93b11003dfccd9afe3248727cde3f465bebbd4.jpg

សូម​រំលឹក​ដែរ​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា ទៅ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ខាងលើ​នេះ​ផង​ដែរ ក្នុង​នោះ​រួម​មាន អង្ករ​១៥០​គីឡូក្រាម​, ត្រីងៀត​៤​គីឡូ​, ទឹកបរិសុទ្ធ​២​កេស​, ត្រីខកំប៉ុង​៣​ឡូ​, ទឹកត្រី​៣​ឡូ​, ទឹកស៊ីអ៊ីវ​៣​ឡូ​, ទឹ​ក្រូច​៦​កេស និង​ថវិកា ៣​លាន​២០​ម៉ឺន​រៀល ៕

https://s5.kh1.co/__image/w=650,h=379,q=100/a2/a2d705217bd61310c808a6e28da51740ebe37ab3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/44/4459d0e9307a2ebda2f28eb51a052b54e5ee4902.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4a/4a3e705e24a58c4f7588a74c2f2c12076c8b458e.jpg
https://s6.kh1.co/__image/w=650,h=379,q=100/2c/2c50b1f86bba99a556a459a33258da17908e8bbf.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T