អាល្លឺម៉ង់បង្កើនការផ្តល់ជំនួយដល់ការផលិតរថយន្តអគ្គិសនី ខណៈពេលដែលក្រុមហ៊ុន VW ដាក់ឲ្យដំណើរការរថយន្តថ្មី

//s6.kh1.co/57/573793b234be93891ace2ca341841d19303cf9bd.png
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងបង្កើនការផ្តល់ជំនួយពាក់កណ្តាលសម្រាប់អ្នកទិញរថយន្តអគ្គិសនីក្នុងរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០២០ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលចេញផ្សាយក្នុងគេហៈទំព័រ​ Reuters ដែលនេះជាវិធានការណ៍ចុងក្រោយបំផុត​ដើម្បីបង្កើនការផលិតរថយន្តដែលមានការបំភាយចំហេះតិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមឯកសារដែលនឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងក្រុមហ៊ុនរថយន្ត គឺការផ្តល់ជំនួយសម្រាប់ប្រភេទ​រថយន្ត Hybrid ដែលប្រើថាមពលអគ្គិសនី នឹងកើនឡើងពី ៣,០០០ ដល់ ៤,៥០០ អឺរ៉ូ។ ចំពោះរថយន្តដែលមានតំលៃជាង ៤០.០០០ អឺរ៉ូ នឹងកើនឡើងដល់ ៥,០០០ អឺរ៉ូ។ 

រដ្ឋាភិបាលចង់ឲ្យមានយានយន្តអគ្គិសនីចំនួន ១០ លានគ្រឿងចររាចរណ៍នៅលើដងផ្លូវត្រឹមឆ្នាំ ២០៣០ ដែលនេះជាផ្នែកមួយ​ដែលត្រូវបានរៀបចំឡើងដើម្បីបង្វែរស្ថានភាពឧស្សាហកម្មយានយន្តរបស់អាល្លឺម៉ង់ដែលស្ថិតក្នុងភាពអន់ថយ បើប្រៀបធៀបទៅនឹងគូប្រជែងរបស់ខ្លួននៅសហរដ្ឋអាមេរិក និងចិន។

​វាត្រូវប្រកាសនៅថ្ងៃដែលលោកស្រីអធិការបតី Angela Merkel បានថ្លែងសុន្ទរកថានៅឯរោងចក្រ Volkswagen’s Zwickau ជាកន្លែងដែលអាល្លឺម៉ង់បានមើលក្រុមហ៊ុនផលិតរថយន្តចាប់ផ្តើមផលិតរថយន្តអគ្គិសនីម៉ូដែល ID.3 របស់ខ្លួនដែលមានតំលៃប្រហែល ៣០,០០០ អឺរ៉ូ។

លោកស្រី Merkel បាននិយាយថា រដ្ឋាភិបាលនឹងវិនិយោគ ៣,៥ ពាន់លានអឺរ៉ូ (៣,៩០ ពាន់លានដុល្លារ) ដល់ឆ្នាំ ២០៣៥ ក្នុងការផលិតស្ថានីយ៍​ប្រភពថាមពលសម្រាប់រថយន្តអគ្គិសនី។

កាលពីថ្ងៃអាទិត្យលោកស្រីបាននិយាយថា ប្រទេសអាល្លឺម៉ង់ត្រូវការស្ថានីយ៍សាកចំនួន ១ លានកន្លែងនៅត្រឹមឆ្នាំ ២០៣០ ហើយបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តនិងក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ដើរតួនាទីរបស់ពួកគេក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់។

​យោងតាមប្រភពនៃការពិភាក្សាស្រដៀងគ្នានេះផងដែរបានឲ្យដឹងថា ដើម្បីជាផ្នែកមួយនៃការជំរុញឧស្សាហកម្មយានយន្ត ក្រុមហ៊ុន BMW (BMWG.DE) គ្រោងនឹងសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ៤,០០០ កន្លែង។

នៅក្នុងខែ កញ្ញា នៅឯពិព័រណ៍រថយន្ត Frankfurt ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបបានព្រមានដល់រដ្ឋាភិបាលថាច្បាប់របស់សហភាពអឺរ៉ុបអាចនឹងបង្កអន្តរាយដល់ប្រាក់ចំណេញនិងការងារ ព្រោះអតិថិជនភាគច្រើនមិនបានទិញរថយន្តអគ្គិសនីទេ។

ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់កំពុងបង្កើនផែនការក្នុងការដាក់ឲ្យប្រើប្រាស់យានយន្តអគ្គិសនីក្រោមសម្ពាធពីអាណត្តិរបស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ៣៧.៥ ភាគរយនៅចន្លោះឆ្នាំ ២០២១ និង ២០៣០ ៕

ឡានសេរីថ្មីដំណើរការដោយថាមពលអគ្គិសនី
ឡានសេរីថ្មីដំណើរការដោយថាមពលអគ្គិសនី
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T