ខ្លាំងបាត់!! PSG ចង់បានកំពូលខ្សែប្រយុទ្ធម្នាក់របស់ Barcelona ទុកទៅជំនួស Mbappe

//s6.kh1.co/85/85d8ff2ee208992e3ecf4a2897dd359b2e1b1daf.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germain បានសម្លឹងឃើញកំពូលខ្សែប្រយុទ្ធ Antoine Greizmann ជាបេក្ខភាពមួយរូបដើម្បីទៅជំនួសកន្លែងរបស់ Kylian Mbappe ដែលមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann

Mbappe នៅមានកុងត្រាជាមួយ PSG ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែគេត្រូវបានក្លិបយក្សអេស្ប៉ាញចាប់អារម្មណ៍ចង់បានជាខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលថ្មីៗនេះបើតាមសេចក្ដីរាយការណ៍ Real Madrid រៀបចំដាក់សំណើដល់ទៅ ៤០០លានអឺរ៉ូដើម្បីទិញយក Mbappe

កីឡាករ Antoine Greizmann
កីឡាករ Antoine Greizmann

ជាការឆ្លើយតប ក្លិបមានមូលដ្ឋាននៅរដ្ឋធានីរបស់ប្រទេសបារាំង បានរៀបចំជើងព្រួលរួចរាល់ក្នុងករណីដែល Mbappe ចាកចេញ ដោយក្នុងនោះ Greizmann គឺជាបេក្ខភាពសំខាន់មួយរូបដែល PSG ចង់បានទៅជំនួសកន្លែងរបស់ Mbappe។

ក្រោយផ្លាស់ពី Atletico Madrid មកចូលរួមជាមួយ Barcelona កាលពីទីផ្សាររដូវក្ដៅ ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Greizmann ហាក់មិនសូវជាមានទំនាក់ទំនងល្អជាមួយមិត្តរួមក្រុមកីឡាករ Lionel Messi នោះទេ ដែលនេះអាចជាហេតុផលមួយដែលជម្រុញឲ្យខ្សែប្រយុទ្ធតម្លៃខ្លួន ១២០លានអឺរ៉ូរូបនេះចាកចេញពីកីឡដ្ឋាន Camp Nou៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T