ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA!

//s4.kh1.co/0c/0ce533dac9b9af5da05fef1c3bf9cf0e949a8b7d.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ERA គឺជាភ្នាក់ងារអចលនទ្រព្យលំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិក ដែលមានកិត្តិនាមល្បីល្បាញទូទាំងពិភពលោក។ ភ្នាក់ងារអចលនទ្រព្យដ៏ធំមួយនេះក៏បានពង្រីកខ្លួនចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ERA CAMBODIA ត្រូវបានបើកសម្ពោធផ្លូវការនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមវត្តមានលោក ខន គង្គារ អគ្គនាយកក្រុមហ៊ុន ERA CAMBODIA និងមានការអញ្ជើញចូលរួមពីសំណាក់ CEO  មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកវិនិយោទុនសំខាន់ៗ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបប្រមាណជាង៣០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA

លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA បានបង្ហាញសុទិដ្ឋិនិយមក្នុងថ្ងៃសម្ពោធក្រុមហ៊ុនជាផ្លូវការថា៖

«យើងពិតជាមានមោទនភាពដែលក្រុមហ៊ុន ERA ទទួលបានការជឿទុកចិត្តខ្លាំងបំផុតពីសំណាក់ម្ចាស់គម្រោង អ្នកអភិវឌ្ឍ អ្នកវិនិយោគ និងភ្នាក់ងារលក់»។ 

លោកបន្តថា៖

«ERA ជាក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក ហើយយើងមានបទពិសោធន៍ជាភ្នាក់ងារលក់ខុនដូ ដែលឈានមុខគេក្នុងប្រទេសកម្ពុជា យើងស្វាគមន៍គ្រប់ភ្ញៀវដែលចង់ក្លាយជាភ្នាក់ងារលក់បន្ត អតិថិជនដែលចង់ទិញខុនដូ និងវិនិយោគទុនទាំងអស់ ដែលចាប់អារម្មណ៍ចង់លក់គម្រោងខុនដូររបស់ខ្លួន អាចទាក់ទងមកកាន់ភ្នាក់ងារ ERA ដែលនៅជិតលោកអ្នកបំផុត»។ 

ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA

បច្ចុប្បន្នក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA មានសមាជិកដែលជាភ្នាក់ងារលក់ជាង២០០នាក់ កំពុងប្រតិបត្តិការលក់យ៉ាងសកម្មទូទាំងប្រទេស ហើយកន្លងមកនេះ ERA CAMBODIA បានពង្រឹងកិត្យានុភាពរបស់ខ្លួនដោយបានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអលចនទ្រព្យនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA

ជាក់ស្ដែងគម្រោងខុនដូធំៗ និងល្បីៗជាច្រើនដែលភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA  បានសហការជាមួយមានដូចជា៖ គម្រោងខុនដូ Morgan Enmaison Condominiums ជាគម្រោងអភិវឌ្ឍថ្មីក្នុងទឹកដីខណ្ឌជ្រោយចង្វារ ដែលជាតំបន់កំពុងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, គម្រោងខុនដូ La Vista One មានទីតាំងស្ថិតនៅតាមបនណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា ​, គម្រោង Time Sqaure 3 ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវទៅកាន់ TK avenue, គម្រោង TK Star ស្ថិតក្នុងខណ្ឌទួលគោក, គម្រោង URBAN VILLAGE មានទីតាំងទី១ស្ថិតនៅផ្លូវមហាវិថីសម្ដេចហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ, និងគម្រោង Star City ខណ្ឌសែនសុខ ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕

ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA
ពិធីបើកសម្ពោធជាផ្លូវការ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA CAMBODIA

ព័ត៌មានបន្ថែម សូមទាក់ទង៖
Tel: 098 662 230
Email:[email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T