រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសជិត៦លាននាក់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ

//s6.kh1.co/e9/e98be5e21503e59b6192944692f0bccb0e638e38.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

(ភ្នំពេញ)៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋប្រមាណជាង ៥.៨លាននាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស កើនឡើងជាង៧%។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំង២៥រាជធានី-ខេត្ត មានចំនួនសរុប ៥,៨១៦,៧១១នាក់ ក្នុងអត្រាកំណើនប្រមាណ ៧.២៦%»។

ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋខាងលើ រួមមាន៖* ភ្ញៀវជាតិមានប្រមាណ ៥,៧២៧,១៦៣នាក់ ក្នុងអត្រាកំណើន ៧.២១%។* ភ្ញៀវអន្តរជាតិមានប្រមាណ ៨៩,៥៤៨នាក់ ក្នុងអត្រាកំណើន ១០.៦១%។

ដោយឡែក ក្នុងតួលេខក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ទទួលបានភ្ញៀវមកកម្សាន្តប្រមាណ ៤,៧៨១,៤៤៦នាក់ កើនឡើង ៥.១៦% ក្នុងនោះរួមមាន៖* ភ្ញៀវជាតិមានប្រមាណ ៤,៧៥០,០០០នាក់ កើនឡើង ៥.១១%។* ភ្ញៀវអន្តរជាតិមានប្រមាណ ៣១,៤៤៦នាក់ កើនឡើង ១៣.៩៤ %៕

https://s4.kh1.co/__image/w=650,h=366,q=100/c3/c34301cb944334dc3ad0b458820c2053509c9d26.jpg
https://s5.kh1.co/__image/w=650,h=434,q=100/18/18d7f899cbd048a7fb9eefd16330782f2f59c440.jpg
https://s5.kh1.co/__image/w=650,h=434,q=100/42/42786f03331b8d25227996ae9eef3456d0c5f42a.jpg
https://s5.kh1.co/__image/w=650,h=1267,q=100/db/dbcc21864b7a6941c12a5a2e059e958832abcf3a.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T