ខ្លាំងបាត់! ស្វាមួយក្បាល យកទូរស័ព្ទចុចកុម៉្មង់អីវ៉ាន់តាមអនឡាញ ក្រោយពីអ្នកថែរក្សាសត្វ ភ្លេចយកទូរស័ព្ទតាមខ្លួន (មានវីដេអូ)

//s4.kh1.co/95/95cd453c16bd8ece0b3026e2ada86ba20d41b4ab.png
សង្គម

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ស្វាមួយក្បាលនៅក្នុងសួនសត្វ Yancheng Wild Animal World ខេត្ត Jiangsu ប្រទេសចិន បានយកទូរស័ព្ទរបស់អ្នកថែរក្សាសត្វ ទៅចុចកុម៉្មង់អីវ៉ាន់តាមអនឡាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា នារីដែលជាអ្នកថែរក្សាសត្វមានឈ្មោះថា Lv Mengmeng បានអង្គុយចុចទូរស័ព្ទ ដើម្បីស្វែងរកទិញអីវ៉ាន់ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយមក នាងមានអារម្មណ៍ថាស្វាកំពុងឃ្លាន ក៏ដើរចេញទៅក្រៅយកចំណីឲ្យស្វា ដោយភ្លេចយកទូរស័ព្ទទៅជាមួយ។ នៅពេលដែលនាងត្រលប់មកវិញ នាងបានឃើញថា អីវ៉ាន់មួយចំនូនដែលនាងមិនបានទិញ ត្រូវបានចុចយល់ព្រមទិញទៅវិញ។ លុះពេលឆែកកាមេរ៉ាសុវត្ថិភាពមើលទើបដឹងថា ស្វាមួយក្បាលនោះបានយកម្រាមដៃរបស់វាទៅចុចលើអេក្រង់ទូរស័ព្ទ។

នាង Lv Mengmeng បាននិយាយថា៖

«ស្វាមួយក្បាលនោះ និងខ្ញុំតែងតែចំណាយពេលនៅជាមួយគ្នាសឹងតែគ្រប់ពេលវេលា។ ខ្ញុំចូលចិត្តលេងទូរស័ព្ទរាល់ពេលដែលនៅក្បែរវា។ វាក៏បានឃើញខ្ញុំចុចកុម៉្មង់អីវ៉ាន់នៅលើកម្មវិធី Tabao ដែរ។»

យ៉ាងណាមិញ ក្រោយពីស្វាចុចកុម៉្មង់អីវ៉ាន់រួចមក នាង Lv Mengmeng នឹងទុកអីវ៉ាន់ទាំងនោះសម្រាប់ប្រើប្រាស់ បើទោះបីជានាងមិនពេញចិត្តនឹងតម្លៃក៏ដោយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
ស្វាមួយក្បាលនោះ
នាង Lv Mengmeng
នាង Lv Mengmeng
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T