មួយយប់ច្រៀងដល់២ឆាក! ខនសឺតអុំទូក សុគន្ធ និសា ត្រូវធ្វើបែបនេះ ដើម្បីទៅច្រៀងឲ្យទាន់ពេល (មានវីដេអូ)

//s5.kh1.co/d6/d6b51fdf65a81b3d540050353be8c1701d043a32.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ រយៈពេលពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ អ្នកគាំទ្រសង្កេតឃើញថា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង សុគន្ធ និសា ពិតជាមានភាពមមាញឹកខ្លាំងមែនទែន ព្រោះថាក្នុងមួយយប់ៗក្នុងពិធីបុណ្យជាតិនេះ គេឃើញនាងបង្ហាញខ្លួនក្នុងឆាកតន្ត្រីដល់ទៅ២ ហើយសុទ្ធតែឆ្ងាយៗពីគ្នាថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែប៉ុន្មានម៉ោងមុននេះ ផ្អែកលើគណនីហ្វេសប៊ុកអ្នករាំរបស់អ្នកនាង សុគន្ធ និសា បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្រោយឆាករបស់អ្នកនាង ដោយរូបនាងសុខចិត្តដើរ យ៉ាងឆ្ងាយពីឆាកមួយទៅឆាកមួយទៀត ដើម្បីសម្តែងជូនអ្នកគាំទ្ររបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ថ្ងៃទី៣ អ្នកនាង សុគន្ធ និសា ថែមទាំងជិះម៉ូតូពីឆាកតន្ត្រីនៅកោះពេជ្រ ទៅឆាកតន្ត្រីមួយទៀតនៅត្រើយម្ខាង ដើម្បីឲ្យទាន់ការសម្តែងផងដែរ។

ទាំងនេះគឺជាវិធីដែលអ្នកនាង សុគន្ធ និសា និងក្រុមរាំធ្វើដើម្បីទៅឲ្យទាន់កម្មវិធីសម្តែងរបស់ខ្លួន រហូតដល់២ឆាក ក្នុងពេលមួយយប់ ព្រោះថាដោយសារតែមានមនុស្សច្រើន និងមានការកក់ស្ទះចរាចរណ៍ខ្លាំង។ ទោះជាបែបនេះក្តី អ្នកនាង សុគន្ធ និសា នៅតែមកដល់កម្មវិធីទាន់ពេលវេលា និងសម្តែងជូនអ្នកគាំទ្ររបស់ខ្លួន យ៉ាងជោគជ័យផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សកម្មភាពក្រោយឆាក
សកម្មភាពក្រោយឆាក
សកម្មភាពក្រោយឆាក
សកម្មភាពក្រោយឆាក
សុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T