Jimin និង Lee Min Ho បង្ហាញខ្លួនក្នុងបញ្ជី បុរសស៊ិចស៊ីទូទាំងពិភពលោកប្រចាំឆ្នាំ ២០១៩

//s5.kh1.co/d3/d37927e16ef444a963ff9b0dadd29b816487f3cd.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ បណ្ដាញសារព័ត៌មានបរទេស ទើបតែបានបង្ហាញពីលទ្ធផលនៃការបោះឆ្នោតស្វែងរក តារាប្រុសល្បីៗជុំវិញពិភពលោក ដែលសាកជាបុរសស៊ិចស៊ីបំផុតទូទាំងពិភពលោក ឬក៏ Sexiest Man in the World ប្រចាំឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាលទ្ធផល​ គេសង្កេតឃើញថា តារាប្រុសល្បីឈ្មោះ សមាជិកក្រុម BTS គឺ Jimin និងសម្ដែងល្បី Lee Min Ho បានឈរនៅចំណាត់ថ្នាក់កំពូលនៃការស្ទង់មតិនេះ។

ក្នុងនោះដែរ Jimin ទទួលបានការគាំទ្រដល់ទៅ ១៧,២០៤ សម្លេង ដែលស្មើរនឹង ៤៤.៧ភាគរយនៃចំនួនការ​គាំទ្រសរុប។ ចំណែកឯ Lee Min Ho ទទួលបាន ៣,៣២៥ សម្លេង ដែលស្មើនឹង ៨.៦៤ភាគរយនៃចំនួនសរុប។

គួរបញ្ជាក់ផងដែរថា ក្រៅពី Jimin និង Lee Min-Ho នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏មានវត្តមានរបស់តារាល្បីៗជាច្រើនទៀតផងដែរ រួមមានតារាប្រុស Yang Yang និង Dylan Wang របស់ចិន តារាប្រុស Nam Joo Hyuk របស់កូរ៉េខាងត្បូង តារាប្រុស Daniel Padilla របស់ហ្វីលីពីនជាដើម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Jimin 
រូបភាព Lee Min Ho 
រូបភាព Lee Min Ho 
រូបភាព Lee Min Ho 
រូបភាព Lee Min Ho 
រូបភាព Lee Min Ho 
រូបភាព Lee Min Ho 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T