Ronaldo ប្រាប់ Juventus ឲ្យចំណាយលុយ ៦៥លានទិញយកគោលដៅរបស់ R. Madrid ម្នាក់នេះ

//s5.kh1.co/19/1911e5e9d06fbe8910ca9acf1e02512c6d078c2b.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ បើតាមសេចក្ដីរាយការណ៍ចុងក្រោយបានឲ្យដឹងថាកំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានប្រាប់ក្លិបរបស់ខ្លួនឲ្យទិញយកយកខ្សែប្រយុទ្ធរបស់ Red-Bull Salzburg កីឡាករ Erling Braut Haaland។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

Haaland គឺជាគោលដៅសំខាន់មួយរបស់លោក Zidane ក្នុងការទិញចូលសម្រាប់ទីផ្សារខាងមុខ។ Don Balon បានចុះផ្សាយថា Real Madrid បានបើកកិច្ចចរចាក្នុងសំណើ ៥០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ ប៉ុន្តែពេលនេះក្លិបសេះបង្កង់ Juventus បានចូលខ្លួនប្រជែងដែលកំពុងរៀបចំសំណើមួយដែលមានតម្លៃខ្លួន ៦៥លានអឺរ៉ូ។

កាលពីខែមុន Haaland ក៏ត្រូវបានក្លិបបិសាចក្រហម Manchester United ចាប់អារម្មណ៍ផងដែរ ប៉ុន្តែសាម៉ីខ្លួនផ្ទាល់ហាក់បង្ហាញអារម្មណ៍ថាធុញទ្រាន់ជុំវិញព័ត៌មានលេចឭទាំងនេះ។

កីឡាករ Erling Braut Haaland
កីឡាករ Erling Braut Haaland

គួរឲ្យដឹងដែរថា Haaland បានក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាក្លិបធំៗនៅអឺរ៉ុប បន្ទាប់ពីគេរកបាន ៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៤ប្រកួតក្នុងក្របខណ្ឌ Champions League រដូវកាលនេះ ជាពិសេសនោះគឺការរកបាន Hat-Trick ទល់នឹងក្រុម Napoli៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T