លេចឮថាក្រុមហ៊ុន Apple​ ត្រៀមបញ្ចេញ MacBook​ Pro ជំនាន់ថ្មី

//s6.kh1.co/88/88372f10c5fad82f1e446896c2ade6532bf6bc42.jpg
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ មានពាក្យចចាមអារ៉ាមថា​ Macbook ដែលមានអេក្រង់១៦អ៊ីញ នឹងត្រូវបញ្ចេញជាសាធារណៈក្នុងពេលឆាប់ៗ បើផ្អែកតាមសារព័ត៌មាន Bloomberg។​ លោក Mark Gurman​ បានរាយការណ៍ថា​ក្រុមហ៊ុន​ Apple​ នឹងបញ្ចេញកុំព្យូទ័រថ្មីនៅថ្ងៃស្អែកនេះ ហើយនឹងបញ្ចេញលក់នៅក្នុងអាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គេនឹងរំពឹងទុកថា Macbook Pro ជំនាន់ថ្មីអាចនឹងមានតម្លៃប្រហាក់ប្រហែលនឹង Macbook Pro អេក្រង់១៥អ៊ីញជំនាន់មុន ដែលមានតម្លៃចាប់ពី ២,៣៩៩ដុល្លារ។ បើតាមសម្ដីរបស់លោក​ Gurman​ ដដែលបានបញ្ជាក់ឲ្យដឹងថាកុំព្យូទ័រជំនាន់ថ្មីនឹងខុសប្លែកខ្លាំងពី MacBook Pro អេក្រង់១៥អ៊ីញជំនាន់ចាស់ៗ។

មិនត្រឹមតែមានអេក្រង់កាន់តែធំ Macbook Pro អេក្រង់១៦អ៊ីញនឹងធ្វើការផ្លាស់ប្ដូររចនាបថក្ដារចុចបែបថ្មីឲ្យកាន់តែងាយស្រួលប្រើជាងក្ដារចុចជំនាន់មុន។ ទាំងនេះដោយសារតែក្ដារចុចមេអំប៉ៅជំនាន់មុនមានភាពស្អិត សរសេរចេញច្រើនតង់រួមទាំងបញ្ហាផ្សេងៗទៀត។

សារពត័ត៌មាន Bloomberg បានបញ្ជាក់ទៀតថាក្រុមហ៊ុន Apple ក៏មានគម្រោងកែទម្រង់ថ្មីទៅកាន់កុំព្យូរទ័រលើតុ Mac Pro ដែលអាចនឹងបញ្ចេញនៅពេលណាមួយក្នុងខែធ្នូផងដែរ ដែលកន្លងមកក្រុមហ៊ុន Apple បានបញ្ចេញទូរសព្ឌដៃ iPhone 11, 11 Pro និង 11 Pro Max និងបន្ទាប់មកទៀតគឺ Airpods ស៊េរីថ្មី៕

Apple​ ត្រៀមបញ្ចេញ MacBook​ Pro ជំនាន់ថ្មី
Apple​ ត្រៀមបញ្ចេញ MacBook​ Pro ជំនាន់ថ្មី
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T