ចុម! ប្រទះឃើញត្រីមួយក្បាល មានមុខមាត់ស្រដៀងនឹងមនុស្ស (មានវីដេអូ)

//s5.kh1.co/42/42c961c2380ed50ca0d5b549aa9ede3a86ecd239.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញវីដេអូឃ្លីបមួយ ដែលត្រូវបានថតបង្ហោះ នូវត្រីមួយក្បាលមានមុខមាត់ស្រដៀងនឹងមនុស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានថតនៅស្រះមួយកន្លែងក្នុងភូមិ Miao ទីក្រុង Kunming ប្រទេសចិន ដែលត្រូវគេយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម Weibo ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមវីដេអូឃ្លីបខ្លីបានបង្ហាញឲ្យឃើញថា ត្រីមួយក្បាលកំពុងហែលក្នុងស្រះ ស៊ីចំណី ដោយមានមាត់ ច្រមុះ និងភ្នែក ដែលមើលទៅហាក់បីដូចជាមុខរបស់មនុស្សប្រុសពិតៗអីចឹង។

ស្ត្រីដែលជាអ្នកថតវីដេអូបានភ្ញាក់ផ្អើលដល់ថ្នាក់លាន់មាត់ហៅត្រីនោះថា ជាត្រីនៅក្នុងរឿងព្រេងទៀតផង។

ប្រភពបានបន្ដថា ត្រីមួយក្បាលនោះត្រូវបានគេស្គាល់ថាជាត្រី Carp។ ចំពោះត្រីប្រភេទនេះមានមុខមាត់ស្រដៀងនឹងមនុស្ស គឺកម្រមានណាស់។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១០កន្លងទៅនេះ ក៏មានបុរសវ័យ៤៤ឆ្នាំម្នាក់ នៅក្នុងប្រទេសអង់គ្លេសបានទិញត្រី Carp មួយក្បាលយកទៅចិញ្ចឹម។ រយៈពេល៥ខែក្រោយមក ត្រីមួយក្បាលនោះបានធំលូតលាស់ដោយមានផ្ទៃមុខស្រដៀងទៅនឹងមនុស្សផងដែរ។ 

ទន្ទឹមនឹងនេះ ក៏មានមហាជន អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា៖ 

«តើអ្នកណាហ៊ានហូបត្រីមួយក្បាលនោះ?» 

«ត្រីមួយក្បាលនោះមុខគួរឲ្យខ្លាចខ្លាំងណាស់៕»

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ត្រីដែលនៅក្នុងស្រះប្រទេសចិន
ត្រីដែលនៅក្នុងស្រះប្រទេសចិន
ត្រីដែលនៅក្នុងស្រះប្រទេសចិន
ត្រីដែលនៅក្នុងស្រះប្រទេសចិន
ត្រីដែលចិញ្ចឹមក្នុងប្រទេសអង់គ្លេសកាលឆ្នាំ២០១០
ត្រីដែលចិញ្ចឹមក្នុងប្រទេសអង់គ្លេសកាលឆ្នាំ២០១០
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T