ខ្សែបម្រើរបស់ក្លិប Manchester City កីឡាករ Ilkay Gundogan និយាយថាកីឡាករឆ្នើមរូបនេះ ជាកីឡាករល្អជាងគេលើលោក

//s4.kh1.co/6b/6b1ed6ebe2124976a049cd34918bf33c549a6671.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់របស់ក្លិប Manchester City កីឡាករ Ilkay Gundogan បានយល់ឃើញថាខ្សែបម្រើប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរបស់ក្លិប FC Barcelona កីឡាករ Lionel Messi ជាកីឡាករល្អដាច់គេលើលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កីឡាករ Lionel Messi និង ​Cristiano Ronaldo បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងវិស័យបាល់ទាត់ ដែលតែងតែមានលើកឡើងមកជជែកវែកញែកថាកីឡាកររូបណាល្អជាងគេ។

ទន្ទឹមនឹងនេះខ្សែបម្រើវ័យ២៩ឆ្នាំរបស់ក្លិប Manchester City កីឡាករ Ilkay Gundogan បានបង្ហាញពីគំនិតរបស់គាត់ថា៖

កីឡាករ Ilkay Gundogan
កីឡាករ Ilkay Gundogan

"កីឡាករ Lionel Messi ជាកីឡាករល្អបំផុតនៅលើពិភពលោក។ ខ្ញុំយល់ឃើញថាគាត់មានសម្ថភាពពិសេស គាត់មានទេពកោសល្យខ្ពស់ហើយគាត់តែងតែបង្ហាញវានៅលើទីលាន។ គាត់ប្រើប្រាស់ល្បឿនបានល្អពេលដែលលេងទល់នឹងគូប្រកួត។ ហើយថែមទាំងជាអ្នកបញ្ចប់ទីបានល្អទៀតផង។ សរុបជារួម គ្នានរណាម្នាក់មានសមត្ថភាពខ្ពស់ដូច Messi នោះទេ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងអាចមើលគាត់លេងនៅរយៈពេល៣-៤ឆ្នាំទៅមុខទៀត។"

គួរបញ្ជាក់ផងដែរថាកីឡាករ Lionel Messi បច្ចុប្បន្នមានវ័យ៣២ឆ្នាំ ដោយក្នុងរដូវកាលថ្មីនេះរូបគេស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៥ដង ក្នុងចំណោម១១ប្រកួត ហើយកាលពីចុងសប្ដាហ៍មុនរូបគេស៊ុតបាន Hat-Trick ផងដែរក្នុងជំនួបទល់នឹងក្រុម Celta Vigo ក្នុងក្របខណ្ឌ La Liga សប្ដាហ៍ទី១៣៕

ប្រភព៖ sport-english

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T