សោកស្តាយផង! ឆ្នាំនេះ YG ធ្លាក់ពីតារាងផលិតកម្មយក្ស Top 3 ដែលលក់អាល់ប៊ុមដាច់ជាងគេប្រចាំឆ្នាំ ២០១៩

//s4.kh1.co/9f/9f91548ffacd4b51b73a9a67727a5ef0108e2543.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បួង៖ កាលពីថ្មីៗនេះ ផ្អែកតាមតារាងផលិតកម្មកំពូលដែលលក់អាល់ប៊ុមដាច់ជាងគេប្រចាំឆ្នាំ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ក្រោយឃើញផលិតកម្ម YG ធ្លាក់ពីកំពូល Top៣ មកដល់លេខ៥វិញសម្រាប់ឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា ផលិតកម្ម YG គឺជាត្រូវបានគេស្គាល់ថាជាផលិតកម្មយក្សក្នុងចំណោមផលិតកម្មកំពូលទាំង៣ នៅក្នុងប្រទេសកូរ៉េ រួមជាមួយផលិកកម្ម SM និងផលិតកម្ម JYP ក៏ប៉ុន្តែនៅពេលនេះផលិតកម្ម YG ត្រូវបានផលិតកម្ម BigHit និងផលិតកម្ម Plesdis ទម្លាក់ធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ ៥ ទៅវិញ។

យ៉ាងណាមិញ សម្រាប់តារាងផលិតកម្មដែលលក់អាល់ប៊ុមច្រើនជាងគេសម្រាប់ឆ្នាំនេះ គឺគិតរាប់ចាប់ពីខែមករា ឆ្នាំ ២០១៩ ដល់ខែតុលា ឆ្នាំ ២០១៩ ដោយក្នុងនោះបានបង្ហាញឲ្យឃើញថា ផលិតកម្ម BigHit បានឈនៅលំដាប់ថ្នាក់លេខ១ ក្នុងការលក់អាល់ប៊ុមចំនួន ៦,៣១២,៤០៩ ឯចំណែកលេខ២គឺផលិតកម្ម SM ដោយលក់បានអាល់ប៊ុមចំនួន ៣,៧១៤,០៧៩ និងលេខ៣ និងលេខ ៤ បានទៅលើផលិតកម្ម​ JYP និងផលិតកម្ម Pledis។

គួររម្លឹកផងដែរថា ឆ្នាំ២០១៩នេះគឺហាក់ដូចជាឆ្នាំដ៏យ៉ាប់យឺនមួយសម្រាប់ផលិតកម្ម YG ព្រោះថាផលិតកម្មនេះបានជួបបញ្ហាជាច្រើនទាក់ទឹងនឹងសមាជិកក្រុម BIGBANG លោក Seungri រឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងលោក B.I សមាជិកក្រុម iKon សង្ស័យប្រើប្រាស់គ្រឿងញៀន និងរឿងមិនបន្តកុងត្រារបស់នាង CL ដែលជាហេតុធ្វើឲ្យតម្លៃស្តុករបស់ផលិតកម្មនេះ ធ្លាក់ចុះជាលំដាប់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ផលិតកម្ម BigHit
ផលិតកម្ម BigHit
ផលិតកម្ម SM
ផលិតកម្ម SM
ផលិតកម្ម JYP
ផលិតកម្ម JYP
ផលិតកម្ម Pledis
ផលិតកម្ម Pledis
ផលិតកម្ម YG
ផលិតកម្ម YG
តារាងផលិតកម្មលក់អាល់ប៊ុមដាច់
តារាងផលិតកម្មលក់អាល់ប៊ុមដាច់
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T