ស្នេហា​ត្រីកោណ​! នាង​សុំ​បែក និស្សិត​ម្នាក់​យក​ជីវិត​មក​ប្តូរ!

//s4.kh1.co/c5/c537f806c1cfc9d1cd55aad6f86b3dc037c9a3de.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្តសៀមរាប ៖ បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ទី​១៣ ខែវិច្ឆិកា​នេះ​ថា បុរស​ជា​និស្សិត​ម្នាក់​ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​នោះ​ដោយសារ​តែ​ស្នេហា​ត្រីកោណ ហើយ​ខាង​ស្រី​សុំ​បែក​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​កាលពី​នៅ​ចន្លោះ​ពី​ម៉ោង​១០​និង​៣០​នាទី​យប់ រហូត​ដល់​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះបាយ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ សិ​ក សិត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត ហើយ​បាន​ចង​.​ក​នឹង​ខ្សែ​នីឡុង ពណ៌​បៃតង ទៅ​នឹង​ស្នឹម​ផ្ទះ​កំពស់​២,៤៥​ម៉ែត្រ នៅ​បន្ទប់​ក្រោយ​ផ្ទះបាយ​។

លោក​បាន​បន្ត​ទៀត​ថា តាម​ការ​រៀបរាប់​របស់​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ពុំដែល​មាន​ទំនាស់ គុំ​គួ​ន នឹង​នរណា​ម្នាក់​ឡើយ​នៅ​ក្នុងភូមិ​នេះ​។ តែ​ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្រឡាញ់​នារី​ម្នាក់​នៅ​ឃុំ​រើ​ល តែ​ទើបបាន​រយ​:​ពេល​មួយ​ខែ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ ខាង​ស្រី​ក៏​សុំ​បែក ខណៈ​ពេល​នោះ​រូបគេ​តែងតែ​ខូចចិត្ត គិតតែ​ពី​ដើរ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​រអ៊ូរទាំ​ជា​ញឺ​ក​ញាប់ តែ​អ្នក​ផ្ទះ​មិនដឹង​ថា គាត់​សម្រេចចិត្ត​ធ្វើ​ដូច្នេះ​សោះ​។

ប្រភព​ដ​ដល​បន្ត​ថា លុះដល់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ផឹកស៊ី​ជាមួយ​បងប្អូន រហូត​ដល់​ម៉ោង​១០​និង​៣០​យប់​ក៏​បែក​គ្នា​ទៅ​ដេក​រៀង​ៗ​ខ្លួន លុះ​រហូត​ដល់​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ស្រាប់តែ​ប្រទះ​ឃើញ​ចង​.​ក​នៅ​ក្នុង​ផ្ទះបាយ​តែ​ម្តង​។

បើ​តាម​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា ការ​ពិនិត្យ កោសល្យ​វិ​ច្ច័​យ​និង​សន្និដ្ឋាន​ពុំ​មាន​ពាក់ព័ន្ធ​បទល្មើស​ឡើយ​។ ករណី​នេះ​មូលហេតុ គឺ​ដោយសារ​តែ​ជន​រង​គ្រោះ​មាន​វិបត្តិ​ស្នេហា​តែ​ម្តង​។​បច្ចុប្បន្ន​សាកសព​និស្សិត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕ 

https://s4.kh1.co/__image/w=650,h=379,q=100/c5/c537f806c1cfc9d1cd55aad6f86b3dc037c9a3de.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T