កូនៗធំទន្ទឹមខ្លួនហើយ គង់ សុជាតិ និងស្វាមី មិនភ្លេចសាងភាពផ្អែមល្ហែម ប្រារព្ធពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ ពោរពេញដោយសុភមង្គល

//s4.kh1.co/04/040dcf3a505e1bec06e2e0ec26dbd70bf6963f14.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីចំណងអាពហ៍ពិពាហ៍ជាច្រើនឆ្នាំរួចមក គេឃើញថា គូស្វាមីដែលជាពិធីករ និងពិធីការិនីជួរមុខប្រចាំស្រុកខ្មែរ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានធ្វើឲ្យហ្វេនៗតាមដាន និងចាប់អារម្មណ៍ជាមួយជីវិតគ្រួសារ របស់ពួកគេគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ទោះជាគូស្វាមីមួយគូនេះ មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណា ក៏មិនភ្លេចកសាងសកម្មភាពស្វីតៗជាច្រើន បង្អួតដល់អ្នកគាំទ្រ ក្នុងបណ្ដាញសង្គមនោះទេ។ ជាក់ស្ដែង ថ្មីៗនេះ គង់ សុជាតិ និងស្វាមី បានប្រារព្ធពិធីគម្រប់ខួបអាពាហ៍ពិពាហ៍យ៉ាងសាមញ្ញ តែពោរពេញដោយក្ដីសុខខ្លាំងណាស់។

ជាមួយគ្នានេះដែរ គង់ សុជាតិ និងក្រុមគ្រួសារ បានតុបតែងខ្លួនក្នុងឈុតពណ៌លឿង ព្រមទាំងមិនភ្លេចថតរូបទុកជាអនុស្សាវរីយ៍ ក្នុងស្នាមញញឹមដ៏ស្រស់ថ្លាទាំងអស់គ្នា មើលទៅមានសុភមង្គលគួរឲ្យច្រណែនទៀតផង។

បន្ថែមពីនេះ ស្របពេលថ្ងៃពិសេសនេះ លោក ជា វិបុល ដែលជាស្វាមី បានបង្ហោះសារមានអត្ថន័យផ្អែមល្ហែមថា៖

« អរគុណដែលបាន​ចូល​មក​ក្នុងជីវិតបង អរគុណដែលបាន​ចូលមក​ផ្ដល់​រឿងរ៉ាវ​ល្អ​ៗ​ឲ្យ​គ្នា សូម​ផ្ដល់​ការចងចាំ​ល្អៗ​ ឲ្យ​គ្នា​បែប​នេះ​រហូតណា៎ សូមអោយពួកយើងស្រលាញ់គ្នាបែបនេះរហូតទៅ ... រីករាយខួបអាពាហ៍ពិពាហ៍ប្រពន្ធសម្លាញ់»។

ក្រោយពីឃើញរូបភាពជាច្រើនសន្លឹក និងសារមានអត្ថន័យចាក់ដោតបែបនេះហើយ ធ្វើឲ្យហ្វេនៗឃើញហើយច្រណែន និងប្រាថ្នាចង់បានជីវិតគ្រួសារ បែបនេះផងដែរ៕

គង់ សុជាតិ និងស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
គង់ សុជាតិ និងស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
គង់ សុជាតិ និងស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
គង់ សុជាតិ និងស្វាមី ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
ក្រុមគ្រួសារគង់ សុជាតិ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍

គង់ សុជាតិជា វិបុល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T