សូមសរសើរទោះបី សិរីមន្ត ពាក់ឈុតពណ៌បៃតងស្រស់បែបនេះទៅហើយ ក៏មើលទៅកាន់តែសង្ហាលេចធ្លោ!

//s4.kh1.co/ff/ffe58bf7e327fd23f3817083a45daec56c431d28.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចពាក្យចាស់តែងពោលថា ខ្ញីកាន់តែចាស់កាន់តែហិល ជាក់ស្តែងក៏ដូចជា តារាចម្រៀងប្រុសម្លេងធ្ងន់លោក ខេមរៈ សិរីមន្ត ដូច្នោះដែរ បើទោះបីវ័យរបស់លោកកាន់តែជ្រេទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់លោកឯណេះវិញ ក៏កាន់តែសង្ហាទាក់ទាញលើសដើមតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើទោះបីជាបច្ចុប្បន្ននេះលោក ខេមរៈ សិរីមន្ត មានប្រពន្ធកូនទៅហើយក្តី ប៉ុន្តែមហាជនសង្កេតឃើញថា តារាចម្រៀងប្រុសរូបនេះ កាន់តែមានរូបរាងសង្ហាទាក់ទាញមន្តស្នេហ៍ ជាមួយនឹងសាច់ដុំ៦កង់ មានសាច់ភ្លឺថ្លា និងជាពិសេសគឺលោកថែមទាំងពូកែលេងម៉ូតសម្លៀកបំពាក់ ក៏ដូចជាការតុបតែងខ្លួន យ៉ាងសង្ហាសាកសមជាបុរសពិតៗថែមទៀតផង។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានលេងនូវឈុតអាវធំពណ៌បៃតងស្រស់ អមជាមួយនឹងក្រវិលរំយោល ចងសក់ខាងក្រោយ យ៉ាងសង្ហាសមសួនកាលីប ទាក់បេះដូងអ្នកគាំទ្រមិនតិចឡើយ។ មិនតែប៉ុណ្ណោះ អាចនិយាយបានថា កន្លងមកគេមិនសូវជានិយមឃើញ លោកខេមរៈ សិរីមន្ត ស្លៀកពាក់ពណ៌ស្រស់ឆើតឆាយខ្លាំងអ្វីឡើយ ប៉ុន្តែលើកនេះ គេបែរចាប់អារម្មណ៍ឃើញថា លោកពាក់ពណ៌បែតងស្រស់បែបនេះទៅហើយ ក៏នៅតែសង្ហា និងកាន់តែមានភាពទាក់ទាញថែមទៀតផង៕  

តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T