ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់សហគ្រិនឆ្នើម «Successful CEO Award 2019» ធំជាងគេ បានរៀបចំឡើងប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៩!

//s5.kh1.co/71/7184c5ae7d93c9976cb44d04ea7f97fffc696a73.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់សហគ្រិនឆ្នើម «Successful CEO Award 2019» ដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្សនៅកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន «Luxury Smile Beauty Group Co., LTD» បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាមោទនភាពបំផុតមួយសម្រាប់វិស័យពាណិជ្ជកម្មនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីដ៏មានសារៈសំខាន់នេះបានរៀបចំឡើងចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមអធិបតីភាពពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកជំទាវ វី សាឌី អនុប្រធានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឆាំងផលិតផលលក្លែងក្លាយ ព្រមទាំងមានវត្តមានរបស់តំណាងស្ថានទូត ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត។

កម្មវិធីប្រគល់ពានរង្វាន់ Successful CEO Award 2019
កម្មវិធីប្រគល់ពានរង្វាន់ Successful CEO Award 2019

ក្រុមហ៊ុន «Luxury Smile Beauty Grop Co., LTD» ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រផលិតដ៏ធំនៅប្រទេសថៃ ជាក្រុមហ៊ុនដែលបានផ្តល់សិទ្ធិចែកចាយគ្រឿងសម្អាង ប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា៖

«ពិធីប្រគល់ពានរង្វាន់នៅថ្ងៃនេះ ជាសក្ខីភាពដ៏សំខាន់បង្ហាញឱ្យឃើញ ពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្ម ពាក់ព័ន្ធនឹងផ្នែកសម្ផស្សនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឱ្យសុខុមាលភាពរបស់ប្រជាជន កាន់តែប្រសើរ ហើយក៏ជំរុញលើកទឹកចិត្តផងដែរ ឱ្យក្រុមហ៊ុនឯកជនចូលរួមចំណែក គោរពតាមបទដ្ឋានសុវត្ថិភាព ឬធ្វើអាជីវកម្មដោយផ្តោតសំខាន់ លើការគិតគូពីសុខភាពរបស់សាធារណជន ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមគំនិតបង្កើតកម្មវិធី ដ៏មានសារៈសំខាន់នៅថ្ងៃនេះ ជាការឆ្លើយតបយ៉ាងល្អដើម្បីធ្វើយ៉ាងណា ឱ្យការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសអាជីវកម្មពាក់ព័ន្ធនឹងសុខភាព បង្កើនភាពរីកចម្រើនប្រកបដោយភាពវិជ្ជមាន និងអនុលោមទៅតាមលក្ខខណ្ឌត្រឹមត្រូវ ដែលកំណត់ដោយក្រសួងសុខាភិបាល»។

  លោកជំទាវ ឱ វណ្ណឌីន
  លោកជំទាវ ឱ វណ្ណឌីន

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន «Luxury Smile Beauty Group Co., LTD» បានមានប្រសាសន៍ថា៖

«ការបង្កើតកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019 នៅថ្ងៃនេះ គឺបង្ហាញពីចេតនាដ៏សំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយដល់វិស័យសុខាភិបាល ជាពិសេសផ្នែកផលិតផលថែរក្សាសម្រស់ ដែលកំពុងមានការវិវឌ្ឍទៅមុខជាលំដាប់ ប្រកបដោយភាពវិជ្ជមាន។ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពល្អ ដែលកម្រិតនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ល្អ។ ហេតុនេះនៅពេលមនុស្សមានការរស់នៅកាន់តែប្រសើរ នោះពួកគាត់នឹងចាប់ផ្តើមគិតគូកាន់តែច្រើន លើគុណភាពនៃការរស់នៅ និងភាពស្រស់ស្អាត ដែលធ្វើឱ្យវិស័យសម្ផស្ស ក្លាយជាវិស័យប្រកបដោយសក្តានុពលមួយ នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត»។

កម្មវិធីប្រគល់ពានរង្វាន់ Successful CEO Award 2019
កម្មវិធីប្រគល់ពានរង្វាន់ Successful CEO Award 2019

លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បន្ថែមទៀតថា៖

«យើងសង្ឃឹមថា កម្មវិធីប្រគល់ពានរង្វាន់ឆ្នើម Successful CEO Award 2019 ដ៏ធំ និងដំបូងបំផុតប្រចាំឆ្នាំ២០១៩ នេះ នឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មផ្នែកសម្ផស្សនៅកម្ពុជា មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបន្តអភិវឌ្ឍន៍ខ្លួន និងបង្កើនការយល់ដឹងផ្នែកផ្លូវច្បាប់ ដើម្បីជំរុញការរីកចម្រើនឱ្យក្លាយជាក្រុមហ៊ុនស្តង់ដារខ្ពស់សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារក្នុងប្រទេស ក៏ដូចជាទីផ្សារតំបន់។»

សហគ្រិនវ័យក្មេងប្រកបដោយសក្តានុពលខាងលើ បានលើកឡើងផងដែរថា៖

«កម្មវីធីដ៏អស្ចារ្យនេះ មិនត្រឹមតែជំរុញលើកទឹកចិត្តម្ចាស់អាជីកវម្ម ផ្នែកសម្ផស្សប៉ុណ្ណោះទេ តែក៏ជាការផ្តល់ការទទួលស្គាល់ ទាំងកម្រិតជាតិ និងអន្តរជាតិ ចំពោះផលិតផល និងអាជីវកម្មដែលគាត់ខិតខំអភិវឌ្ឍន៍ឡើងនេះ ព្រោះអ្នកចូលរួមទាំងអស់សុទ្ធតែជាបុគ្គលសំខាន់ ដែលនេះជាភស្តុតាងប្រកបដោយសក្តានុពល ក្នុងការបង្ហាញទៅកាន់អតិថិជន និងសាធារណជនឱ្យកាន់តែមានទំនុកចិត្ត លើផលិតផលរបស់ម្ចាស់ពានរង្វាន់នីមួយៗ។ បន្ថែមពីលើនេះ ម្ចាស់អាជីវកម្មទាំងអស់ក៏បានយកឱកាសនេះ ដើម្បីស្វែងយល់បន្ថែមផងដែរពីចំណេះដឹងសំខាន់ៗ ទាំងផ្នែកច្បាប់ និងយុទ្ធសាស្រ្តអាជីវម្មពីអ្នកជំនាញផ្នែកសម្ផស្ស។» 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T