ទេព កញ្ញា បង្អួត​សម្រស់​នា​ប្រាសាទ​​អង្គរវត្ត​… អ្នកគាំទ្រ​លាន់មាត់​គ្រប់​ៗ​គ្នា!

//s5.kh1.co/1f/1faa89e53b09ced9efdba36ccccd16b069dea9b5.jpg
តារា & កម្សាន្ដ

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស ទេព កញ្ញា បាន​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​ប្រាសាទអង្គរវត្ត ។ នាង​បាន​បង្ហាញ និង​បង្ហោះ​រូបថត​ដើរ​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​ដ៏​ល្បី​នោះ ។ ក្រោយ​ពេល​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន អ្នកគាំទ្រ​នាង​សុទ្ធតែ​លាន់មាត់​សរសើរ​គ្រប់​ៗ​គ្នា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/c8/c8f9e49b5be45327a5aa203509b3369cfc20029f.jpg

តារា​រូប​នេះ បាន​បំផុស​ចលនា​ឱ្យ​បងប្អូន​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត អាច​មិន​ពាក់​ស្បែកជើង ពេល​ឈរ​ថតរូប ឬ​ទស្សនា​តួ​ប្រាសាទ តាម​កន្លែង​មួយ​ៗ​។ ទាំងនេះ ជា​ចំណុច​មួយ​ឈ្វេងយល់ បន្ទាប់​ពី​បាន​ទៅ​ដល់​ប្រាសាទ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​។

https://s5.kh1.co/__image/w=650,h=379,q=100/79/791b56840a6a6149c692fb5b78842d9d57aa5070.jpg

ស្រី​ស្អាត ទេព កញ្ញា នៅ​តែ​បង្ហាញ​វត្ត​មាននៅ​បណ្តា​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ទុក​បង្ហាញ​ឱ្យ ទស្សនិកជន​បាន​ទស្សនា​។ កញ្ញា​រមែង​តុបតែង​កាយ​ប្លែក​លក្ខណៈ​សុភាព គួរ​ឱ្យ​ស្រឡាញ់ ហើយ​តារា​សម្តែង​រូប​នេះ នៅ​តែ​ត្រូវ​បាន​ផលិតករ​ផ្តល់​ឱកាស​សម្តែង បើ​មើលទៅ​លើ​ទេព​កោសល្យ​ប៉ិន​សម្តែង ។

https://s4.kh1.co/__image/w=650,h=488,q=100/cb/cb764626fbd600facbd7ca021af7a762827e0c4b.jpg

ចំណែក​រូបថត​ដែល ទេព កញ្ញា បាន​បង្ហាញ​ឡើង​ក៏​ជា​ការ​ផ្សព្វផ្សាយ​មួយ ទៅ​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ ។ សម្រស់​នៅ​តាម​ប្រាង្គ​ប្រាសាទ ដែល​កញ្ញា​ផុស​ឡើង បង្ក​ឱ្យ​ហ្វេ​ន​ៗ​លាន់មាត់​ថា ស្អាត​។ នាង​ញញឹម​បែប​សុភាព ហើយ​ក៏​មាន​មន្ត​ស្នេហ៍​ធ្វើ​ឱ្យ​ប្រុស​ៗ​មិន​តិច​ទេ​លួចចិត្ត​ស្រឡាញ់​នាង​។ យ៉ាងណា​ក៏​ដោយ ទេព កញ្ញា នៅ​មិន​ទាន់​បើក​ចិត្ត​ទទួលយក​បុរស​ណា​ជា​គូគាប់ ក្រៅពី​នៅ​ខ្លួន​មួយ មួយ​រយៈកាល​សិន៕

https://s6.kh1.co/__image/w=650,h=488,q=100/e0/e04b1a00c59d0a832ced2e797d7ab6ad0bab5636.jpg
https://s4.kh1.co/__image/w=650,h=488,q=100/3a/3ad52ef0b6354bb799d460d0957d31d7c87d22d0.jpg
https://s6.kh1.co/__image/w=650,h=848,q=100/ea/ea6bed7fce3ae8806294c0730a400bcc263b75bb.jpg
https://s6.kh1.co/__image/w=650,h=867,q=100/e9/e9662882702faa92c328327438eeb6aa37a0cd2e.jpg
https://s4.kh1.co/__image/w=650,h=867,q=100/6b/6b438b99a930ebaaaa78d449ffffe94f815a2221.jpg
https://s6.kh1.co/__image/w=650,h=867,q=100/8b/8b37e5b9f08d8dae503ff3886191e09e350984fd.jpg
https://s6.kh1.co/__image/w=650,h=867,q=100/5c/5cdb9b6e5ed277aa6469a9d65e83a5a8ba42a14a.jpg
https://s5.kh1.co/__image/w=650,h=867,q=100/db/db94a7738025891fae8c2b7fb41b06f898c11489.jpg
https://s4.kh1.co/__image/w=650,h=867,q=100/6b/6b51bb9f33552b1d8a1f7e577683cac9ef8d8641.jpg

ប្រភពកោះសន្តិភាព

ទេព កញ្ញា
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T