បណ្ឌិត្យ​​សភា​វិទ្យាសាស្ត្រ​ចិន​ចាប់ដៃគូជាមួយ​ SCG ប្រមូលផ្ដុំ​អ្នកស្រាវជ្រាវ​ដើម្បី​បង្កើត​នវានុវត្តន៍​សម្រាប់​អនាគត ពង្រឹង​គម្រោង​នវានុវត្តន៍​ដើម្បី​បំពេញ​តម្រូវការរបស់អតិថិជន និងពន្លឿន​ឧស្សាហកម្ម​ថៃ-ចិន​លើ​គម្រោងទឹកប្រាក់១០០លាន​យ័ន!

//s4.kh1.co/9e/9e683e25cb2e1e93e7aa95fcdab0f21a91d2320a.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងបាងកក៖ ថ្ងៃទី៥ វិច្ឆិកា ២០១៩ “បណ្ឌិត្យ​​សភា​វិទ្យាសាស្ត្រ​ចិន” ដែលជា​វិទ្យាស្ថានស្រាវជ្រាវ​​​ដ៏​ធំ​បំផុត​​​នៅលើ​ពិភពលោក បាន​ចាប់ដៃគូ​ជាមួយ “SCG” តាមរយៈ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​នវានុវត្តន៍​ CAS (នៅទីក្រុងបាងកក) ដើម្បីរួមគ្នា​អភិវឌ្ឍ និង​ចែករំលែក​ចំណេះដឹង​លើ​វិស័យ​បច្ចេក​វិទ្យា និងនវានុវត្តន៍​នៅក្នុងវិស័យ​ចំនួន ៥ ៖ ទីក្រុង​ឆ្លាត, AI/Machine Learning និង​គ្រឿងយន្ត, សារធាតុ​គីមី​ដែល​មាន​តម្លៃ​ខ្ពស់, ធុរកិច្ច​ថាមពលថ្មី, និង​បិរស្ថាន​និង​និរន្តរភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“មជ្ឈមណ្ឌល​ នវានុវត្តន៍ SCG-CAS ICCB” បានត្រូវបង្កើតឡើង​​មុនដំបូងគេ​បង្អស់នៅប្រទេសថៃ ដើម្បីជំរុញការ​ផ្ទេរ​បច្ចេកវិទ្យា​ និងការ​ផ្ដល់​អាជ្ញាប័ណ្ណ, ការស្រាវជ្រាវ​និង​បង្កើត​នវានុវត្តន៍រួមគ្នា, ការអភិវឌ្ឍ​ធនធាន​មនុស្ស និង​វិនិយោគរួមគ្នា ក្នុង​គោលដៅ​ជំរុញ​នវានុវត្តន៍, បង្កើន​ភាពប្រកួតប្រជែង, និង​លើក​កម្ពស់​នវានុវត្តន៍​នៅក្នុង​វិស័យ​សេវាកម្ម និង​ឧស្សាហកម្ម រវាង​ប្រទេសថៃ និង​ប្រទេស​ចិន ដើម្បី​ឆ្លើយតប​ទៅ​នឹងតម្រូវការ​របស់ទីផ្សារ និង​និន្នាការ​អនាគត។ គម្រោង​ជំហានដំបូងមានទឹកប្រាក់​វិនិយោគ​សរុបជាង១០០លាន​យ័ន (ប្រហែលជាង ១៤ លានដុល្លារអាមេរិក)។

ការចាប់ដៃគូរវាង SCG និង CAS
ការចាប់ដៃគូរវាង SCG និង CAS

លោក Roongrote Ransiyopash ប្រធាន និង​ជា​អគ្គនាយកក្រុមហ៊ុន SCG បាន​ឲ្យ​ដឹង​ថា៖

«SCG ដាក់ចេញនូវទស្សនវិស័យ​បង្កើត​ភាពជាដៃគូ​ជាមួយ​បណ្ដា​វិទ្យាស្ថាន​ និង​អង្គការ​ឈាន មុខគេ ទាំង​នៅក្នុងស្រុក និងទាំងនៅក្រៅប្រទេស ដើម្បី​បង្កើន​សមត្ថភាព និង​ជំរុញ​ការ​ចែក​រំលែក​ចំណេះដឹង ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ SCG អាច​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​បាន​លឿនរហ័ស និង​កាន់តែមាន​ប្រសិទ្ធផល​ជាងមុន ដើម្បី​បំពេញ​តម្រូវការរបស់អតិថិជន​នៅទូទាំង​តំបន់​អាស៊ាន។ ឧទាហរណ៍រួមមាន ការវេចខ្ចប់​ដែល​តម្រូវទៅតាម​បែប​ផែនរស់នៅដ៏សម្បូរបែប​ និង​ផាសុកភាព​របស់​អតិថិជន, ជ័រប្លាស្ទិក​គុណភាពខ្ពស់​ដែល​ផលិត​ដោយ​ប្រើ​វត្ថុធាតុ​ដើម​តិច, និង​ដំណោះស្រាយ​ផ្នែក​សំណង់។ ភាពជាដៃគូ​ គឺ​ជា​យន្តការ​ដ៏សំខាន់មួយ ដើម្បី​ពង្រឹង​ក្រុមហ៊ុននានា ដូច​ដែល​ឆ្លុះ​បញ្ចាំង​នៅក្នុង​ចំណូល​កើនឡើង​នៅក្នុង​ឆ្នាំ​២០១៨ ពី​ការលក់​ផលិតផល​និងសេវាកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ (HVA) ដែលសម្រេចបាន​ទឹកប្រាក់សរុប ១៨៤.៩៦៥​ លាន​បាត ឬ​ ៣៩% នៃ​ចំណូល​សរុប​ពីការលក់ ខណៈ​ដែល​ការចំណាយ​លើ​ការស្រាវជ្រាវ​ និង​នវានុវត្តន៍ មាន​ទឹកប្រាក់​សរុប​ចំនួន ៤.៦៧៤​ លានបាត ឬ​ត្រឹមតែ​ ១% នៃ​ចំណូល​សរុប​ពី​ការ​លក់​ប៉ុណ្ណោះ»។

ក្រុមហ៊ុន SCG រីករាយ​បំផុតដែល​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ចិន (CAS) ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ដ៏ធំបំផុត​មួយ ដែលដើរតួនាទី​សំខាន់​នៅក្នុង​ការ​អភិវឌ្ឍ​ន៍វិទ្យាសាស្ត្រ​ និង​រួម​ចំណែក​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​របស់​ប្រទេសចិន បាន​បង្កើត​ភាព​ជាដៃគូ​ជាមួយ​ SCG ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្តន៍ តាមរយៈ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​នវានុវត្តន៍ CAS (ប្រចាំ​ទីក្រុង​បាងកក) (CAS ICCB) ចាប់តាំងពី​ឆ្នាំ​២០១៨​ មក។

គោលដៅ​នៃកិច្ច​ប្រឹងប្រែងរួម​នេះ គឺ​​ពន្លឿន​បច្ចេកវិទ្យាថ្មីៗដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ថ្មីៗ តាមរយៈ​សកម្មភាពនានាដូចជា ទស្សនកិច្ចសិក្សា​នៅតាម​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា, ការរុករក​បច្ចេកវិទ្យា​និង​នវានុវត្តន៍ថ្មីៗ ដែល​ត្រូវនឹង​តម្រូវការ​ដ៏សម្បូរ​បែប និង​ការធ្វើ​តេស្ត​សាកល្បង​នវានុវត្តន៍នានា ដូចជា Sensor/IoT, អគារ​និងរោងចក្រ​ឆ្លាត, និង​ការគ្រប់គ្រង​ការបំពុល​ខ្យល់ ។

ដើម្បីពង្រីក​សហប្រតិបត្តិការ​និង​ផ្ដល់​លទ្ធភាពដល់​ SCG អាច​ចូលទៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​​នវានុវត្តន៍​ និង​ប្រភព​បច្ចេកវិទ្យា​ឈានមុខគេ​របស់ចិន ដែលនឹងជួយ​លើកកម្ពស់​ភាពច្នៃប្រឌិត​​ និង នវានុវត្តន៍សម្រាប់​វិស័យធុរកិច្ច និង​ឧស្សាហកម្ម​ សម្រាប់ទាំង​ប្រទេស​ថៃ និង​ទាំង​ប្រទេស​ចិន រួម​ជាមួយ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុងសង្គមជាតិ, អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) មួយ​ ត្រូវ​បាន​ចុះហត្ថលេខា​កាលពីថ្ងៃទី៥ វិច្ឆិកា ២០១៩ តាមរយៈ CAS ICCB។ ពិធី​ចុះ​ហត្ថលេខានេះ មានការចូលរួមធ្វើជាសាក្សី​ដោយ​នាយករដ្ឋមន្ត្រី​ថៃលោក ប្រាយុត ចាន់អូចា និងនាយក​រដ្ឋមន្ត្រី​ចិនលោក លី កឺឈៀង

ការចាប់ដៃគូរវាង SCG និង CAS
ការចាប់ដៃគូរវាង SCG និង CAS

លោក​បណ្ឌិត Jiang Biao នាយកមជ្ឈមណ្ឌល​សហប្រតិបត្តិការ​នវានុវត្តន៍ CAS (ប្រចាំ​ក្រុង​បាងកក) បាន​បន្ថែម​ដូច្នេះ​ថា៖

«CAS ICCB គឺជា​សាខា​មួយ​ក្នុងចំណោម​សាខា​ក្រៅ​ប្រទេសចំនួន៩របស់ CAS ដែល​ដើរតួនាទីសំខាន់​នៅក្នុង​ការ​ស្វែងរកនិងបង្កើត​ភាពជាដៃគូ​ជាមួយ​អង្គការ​ឈានមុខ​គេនានា នៅ​ក្រៅប្រទេស ដើម្បី​បង្ហាញ​ពី​ការងារ​វិទ្យាសាស្ត្រ​របស់​ CAS CAS មាន​ វិទ្យាស្ថាន​ស្រាវជ្រាវ​ជាង១០០​កន្លែង និង​មាន​អ្នក​ស្រាវជ្រាវ​និង​សមាជិក​ក្រុម​សរុបប្រមាណ ៧០.០០០ នាក់ ព្រមទាំងមាន​​បណ្ដាញ​អ្នកស្រាវជ្រាវជាន់ខ្ពស់​ ៨០០ នាក់ និង​សាកលវិទ្យាល័យ​ជាដៃគូ​សហការ​ចំនួន ៣។ ថ្ងៃ​នេះយើង​រីករាយណាស់​ ដែល​បាន​កសាង​ជាវេទិកា​មួយដែល​អាច​ភ្ជាប់​ SCG ដែល​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ផ្នែក​នវានុវត្តន៍នៅក្នុ​ង​ប្រទេស​ថៃ និង​អាស៊ានទៅនឹង​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេក​វិទ្យា និង​នវានុវត្តន៍ នៅឯ CAS និង​បណ្ដាញ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ចិន​»។

ភាពជាដៃគូនេះផ្ដោត​សំខាន់​លើ​វិស័យ​អនាគតចំនួន ៥ រួមមាន៖
១) ទីក្រុង​ឆ្លាត, ឧ. អគារ​ឆ្លាត, ការគ្រប់គ្រង​ថាមពល,
២)
AI/Machine Learning និង​គ្រឿង​យន្ត,
៣) សារធាតុ​គីមី​ដែលមាន​តម្លៃ​ខ្ពស់,
៤) ធុរកិច្ច​ថាមពល​ថ្មី ឧ. ថាមពល​កកើតឡើង​វិញ, ប្រព័ន្ធ​រក្សាទុក​ថាមពល និង
៥) បរិស្ថាន និង​និរន្តរភាព

វិស័យទាំង​នេះត្រូវគេរំពឹងថា នឹង​មាន​សក្ដានុពល​កំណើន​ខ្ពស់ ដែលអាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​សម្បូរ​បែប​របស់អតិថិជន​នៅទូទាំងពិភព​លោក និង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ធុរកិច្ច​របស់ SCG នៅក្នុង​គ្រប់វិស័យសំខាន់ៗទាំងអស់ ។

ការចាប់ដៃគូរវាង SCG និង CAS
ការចាប់ដៃគូរវាង SCG និង CAS

CAS ICCB មានជំនឿមុតមាំថា ភាពជាដៃគូ​នេះ​នឹង​លើក​កម្ពស់​ការផ្ទេរ​បច្ចេកវិទ្យា​ និងនវា​នុវត្តន៍ ដែលនឹង​ផ្ដល់​ផលប្រយោជន៍​ដល់​វិស័យ​សេវាកម្ម​ និង​ឧស្សាហកម្ម​ថៃ-ចិន ដែលរុញច្រាន​ដោយ​ការពិសោធន៍ទីផ្សារ​លើ​នវានុវត្តន៍​ថ្មីៗ នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ឈានមុខ​គេដូចជា ប្រទេសថៃ។ ភាពជាដៃគូ​នេះស្របទៅតាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និងផ្លូវ (BRI) ដោយ​គម្រោង​បឋម​មានទឹកប្រាក់​វិនិយោគ​១០០លាន​យ័ន ឬ​ប្រហែល ៥០០​ លាន​បាត។ ថវិកា​គម្រោងនេះនឹង​ប្រើប្រាស់​សម្រាប់ការចំណាយ​លើ​អ្នកស្រាវជ្រាវ បច្ចេកវិទ្យា ទីកន្លែង និង​ឧបករណ៍​ពិសោធន៍ ជាមួយនឹង​ការ​រំពឹង​ប្រាក់​ចំណេញ​មកវិញ​ពី​ការបង្កើត​នវានុវត្តន៍។ កិច្ច​សហប្រតិបត្តិការ​រវាង SCG និងមជ្ឈមណ្ឌល​សហប្រតិបត្តិការ​នវានុវត្តន៍​ CAS (ប្រចាំ​ក្រុង​បាងកក) រួមមានដូចខាងក្រោម ៖

១) ការបង្កើត​ “មជ្ឈមណ្ឌល​នវានុវត្តន៍ SCG-CAS ICCB” នៅ​ឯអគារ D នៃ​ INC2 Tower នៅ​ក្នុង​ទីភ្នាក់ងារ​ជាតិ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នៅក្នុង​ឧទ្យាន​វិទ្យាសាស្ត្រ​ថៃនៅ​ខេត្ត Pathum Thani។ មជ្ឈមណ្ឌលនេះ នឹង​ប្រើប្រាស់​ទីធ្លា​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​បើក​ទូលាយរបស់​ SCG និង​ក្លាយ​ជាទីតាំង​សម្រាប់​ការ​តាំងពិព័រណ៍​នវានុវត្តន៍នានា និង​សន្និសីទ​ស្រាវជ្រាវផ្សេងៗ។ ទីតាំងនេះ​ ក៏នឹង​បម្រើ​ជា​មន្ទីរពិសោធន៍ R&D និង​ជាការិយាល័យ​សម្រាប់​កិច្ច​សហប្រតិបត្តិការ R&D រវាង​ SCG និង CAS ព្រមទាំង​អ្នក​ស្រាវជ្រាវរបស់ CAS

ក្រៅពីនេះទីតាំងដដែល​នឹង​បើក​ទូលាយ​ដល់​ការ​បង្ក​បង្កើត និង​ការ​បណ្ដុះ​បណ្ដាល​អាជីវកម្មចាប់ផ្ដើម​ថ្មី (start-up) ដើម្បីគាំទ្រ​សហគ្រិន​ថ្មីថ្មោង​របស់​ចិនឲ្យ​ធ្វើ​អាជីវកម្ម​នៅក្នុងអាស៊ានជាមួយ​ SCG ក្នុងទម្រង់​ជា​ការពិគ្រោះ​យោបល់ ការអភិវឌ្ឍន៍​គម្រោងរួមគ្នា ឬ​ការសាកល្បង​ទីផ្សារ និង​ការ​ពង្រីក​នវានុវត្តន៍ដែលបាន​បង្កើតឡើង ។

២) ប្រើប្រាស់​បច្ចេកវិទ្យា​របស់ CAS ឬបណ្ដាញ​អាជីវកម្ម​ចាប់ផ្ដើមថ្មី (startup) នៅក្រោម​ CAS ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេសថៃ តាមរយៈ​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការផ្ដល់​អាជ្ញាប័ណ្ណ ឬ​ការ​ការអនុវត្ត​បច្ចេកវិទ្យាទាំងនេះនៅក្នុង​ដំណោះស្រាយ​ថ្មីៗរបស់ SCG។ ស្នើ​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​បច្ចេកវិទ្យា/ទ្រព្យ​កម្មសិទ្ធិបញ្ញា​ជាក់លាក់​របស់ CAS ដើម្បី​អភិវឌ្ឍ​នវានុវត្តន៍មួយចំនួន​បន្ថែមទៀត ដូចជា ការប្រើប្រាស់​បច្ចេកវិទ្យា Sensor/IoT ពី CAS ដើម្បី​អភិវឌ្ឍ​ដំណោះស្រាយថ្មីៗ​របស់ SCG ឧ. អគារ​ឆ្លាត ឬ​ការតាមដាន​ភាពអាចជឿជាក់បាន​របស់​រោងចក្រ។

៣) គម្រោង​ស្រាវជ្រាវ​រួមគ្នា SCG-CAS ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យានិង​នវានុវត្តន៍ថ្មីៗ ដែល​ឆ្លើយតបទៅនឹង​តម្រូវការនៃ​អង្គភាព​អាជីវកម្ម​ស្នូល​របស់ SCG

៤) ដើរតួនាទីជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ធនធាន​មនុស្ស​របស់​ថៃនិងចិន ដែល​ផ្ដល់​ការបណ្ដុះ​បណ្ដាល​អប់រំជាន់ខ្ពស់ ឬ​វគ្គ​បណ្ដុះ​បណ្ដាល​ខ្លីៗ ក្នុង​ទម្រង់​ជា​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​បច្ចេក​វិទ្យានិង​នវានុវត្តន៍ ឬ​សិក្ខាសាលា​ដែល​ផ្ដល់​ដោយ​អ្នកជំនាញរបស់ SCG និង CAS ឬ​ដៃគូ​នានា។

៥) បង្កើត​គម្រោង​វិនិយោគរួមគ្នា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យាដែលមាន​សក្ដានុពល​ពាណិជ្ជកម្ម​ខ្ពស់ នៅក្នុង​ប្រទេសចិន ឬ​ស្វែងរក​លទ្ធភាព​នៅ​ក្នុង​ការ​បង្កើត​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​ន៍បច្ចេកវិទ្យា​និង​នវានុវត្តន៍រួមគ្នានៅក្នុង​តំបន់​អាស៊ាន។

ការចាប់ដៃគូរវាង SCG និង CAS
ការចាប់ដៃគូរវាង SCG និង CAS

លោក Roongrote មានប្រសាសន៍ថា៖

«SCG មានក្ដីសង្ឃឹមមុតមាំថា ភាពជាដៃគូ​នេះ​នឹង​​ពូនផ្ដុំ​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​របស់ស្ថាប័នទាំងពីរ​នេះ ដែល​នឹង​ចែករំលែក​និងបំពេញ​បន្ថែម​គ្នា​លើ​ផ្នែក​ធនធាន និង​បង្កើត​ជា​ប្រព័ន្ធ​អេកូឡូស៊ី​អាជីវកម្ម​ទូលំ​ទូលាយ ដើម្បី​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​ដែលមាន​នវានុវត្តន៍ ដើម្បី​បំពេញ​ទៅតាម​សេចក្ដី​ត្រូវការ​ដ៏​សម្បូរ​បែប​របស់​ អតិថិជន ឲ្យ​បាន​កាន់តែ​លឿនរហ័ស និង​មានប្រសិទ្ធផល​ថែមទៀត។ ភាពជាដៃគូ​នេះ នឹង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ និង​កសាង​កំណើន​ដែលមាន​និរន្តរភាព សម្រាប់​ធុរកិច្ច​ស្នូល​របស់​ SCG ព្រមទាំង​អនុញ្ញាត​ឲ្យ SCG អាចរុករក​ឱកាស​ធុរកិច្ច​ថ្មីៗ ដែលនឹង​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ថៃ និង​ប្រទេស​ចិន បន្ថែមទៀត»៕

ការចាប់ដៃគូរវាង SCG និង CAS
ការចាប់ដៃគូរវាង SCG និង CAS
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T