អ្នកណាគេទៅ? កីឡាករ Callum Hudson-Odoi បានចាត់ទុកកីឡាកររបស់ Manchester City ១រូបជា idol របស់គាត់

//s6.kh1.co/2a/2ae6c7fba92f8ece39265f546d3cac19a63b18e3.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើស្លាបវ័យក្មេងរបស់ក្លិបតោខៀវ Chelsea កីឡាករ Callum Hudson-Odoi បានចាត់ទុកខ្សែបម្រើស្លាបរបស់ក្លិប​ Manchester City កីឡាករ Raheem Sterling ជានិមិត្តរូបរបស់គាត់ ហើយជាអ្នកដឹកនាំ១រូបក្នុងជម្រើសជាតិអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raheem Sterling 
  កីឡាករ Raheem Sterling 

កីឡាករ Raheem Sterling ត្រូវបានលោក Gareth Southgate ដែលជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសដកចេញពីក្រុមជម្រើសជាតិ ក្នុងការប្រកួតជម្រុះយូរ៉ូ២០២០ទល់នឹង ក្រុមម៉ុងតេណេហ្គ្រោ ដោយសាររូបគេបានប៉ះទង្គិចនិងបង្កជម្លោះជាមួយនឹងមិត្តរួមជាតិកីឡាករ Joe Gomez ដែលជាខ្សែការពាររបស់ក្លិប Liverpool អំឡុងពេលហ្វឹកហាត់នៅជំរុំហ្វឹកហាត់ St George's Park កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

កីឡាករ Raheem Sterling និង កីឡាករ Joe Gomez
កីឡាករ Raheem Sterling និង កីឡាករ Joe Gomez

កីឡាករ Callum Hudson-Odoi បាននិយាយបន្ទាប់ពីកីឡាករ Raheem Sterling ត្រូវបានដកចេញពីក្រុមជម្រើសជាតិថា៖

"Raheem ប្រៀបដូចជានិមិត្តរូបរបស់ខ្ញុំ។ រ៉ូលដែលគាត់លេង និងអ្វីដែលគាត់កំពុងធ្វើសម្រាប់ក្លិប និងជម្រើសជាតិគឺជារឿងដ៏អស្ចារ្យមួយ​ ខ្ញុំនឹងព្យាយាមធ្វើអោយដូចគាត់។ ខ្ញុំចង់បន្តរៀនពីអ្វីដែលគាត់បានធ្វើ។"

កីឡាករ Callum Hudson-Odoi លេងអោយជម្រើសជាតិអង់គ្លេស
កីឡាករ Callum Hudson-Odoi លេងអោយជម្រើសជាតិអង់គ្លេស

គាត់បាននិយាយបន្តទៀតថា៖

"Raheem គឺជាមនុស្សល្អម្នាក់ គាត់តែងតែលើកទឹកចិត្ត និងមានទស្សនៈវិជ្ជមានចំពោះអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ។ នៅពេលដែលខ្ញុំចូលមកទីនេះដំបូងខ្ញុំមិននឹកស្មានថាគាត់ល្អបែបនេះទេ។ ជាការពិតណាស់នៅពេលដែលឃើញនរណាម្នាក់តែងតែបើកចិត្តទូលាយស្វាគមន៍យើង និយាយរាកទាក់ជាមួយយើង ផ្ដល់ដំបូន្មានល្អៗទាក់ទងនឹងការប្រកួតដល់យើង និងតែងតែនៅក្បែរយើង​ ទាំងអស់នោះនឹងធ្វើអោយអ្នកមានអារម្មណ៍ថាទទួលបានការស្វាគមន៍ដ៏កក់ក្ដៅមួយ៕"

ប្រភព៖ Skysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T