Spurs សម្លឹងឃើញជម្រើសជាតិអ៊ីតាលីមួយរូប ដើម្បីមកជំនួសដំណែងរបស់ Eriksen

//s4.kh1.co/94/94958894eec037be172f7c6d4ec4d54f1dd8fe14.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍មកថាបានសម្លឹងឃើញខ្សែបម្រើរបស់ Roma កីឡាករ Lorenzo Pellegrini ដើម្បីទៅជំនួសកន្លែងលេងរបស់ Christian Eriksen។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lorenzo Pellegrini 
កីឡាករ Lorenzo Pellegrini 

សុពលភាពនៃកុងត្រារបស់ខ្សែបម្រើជម្រើសជាតិដាណឺម៉ាក់ Eriksen ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នឹងផុតនៅដំណាច់រដូវកាលនេះ ខណៈគេអាចនឹងចាកចេញដោយមិនមានតម្លៃខ្លួន។ ខណៈ Real Madrid, Paris Saint-Germain និង Barcelona សុទ្ធតែត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ ២៧ឆ្នាំ Christian Eriksen។

កីឡាករ Christian Eriksen
កីឡាករ Christian Eriksen

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសអ៊ីតាលី ខ្សែបម្រើតម្លៃខ្លួន ៥១លានផោននិងជាម្ចាស់អាវលេខ៧របស់ Roma កីឡាករ Lorenzo Pellegrini គឺជាបេក្ខភាពមួយរូបដែលអាចនឹងទៅជំនួសដំណែងរបស់ Eriksen នៅកីឡដ្ឋាន White Hart Land។

គួរឲ្យដឹងដែរថា ជម្រើសជាតិអ៊ីតាលីកីឡាករ Pellegrini បង្ហាញខ្លួនឲ្យក្លិប Roma បានចំនួន ៥៩ប្រកួត និងរកគ្រាប់បាល់បាន ៦គ្រាប់ក្រោយផ្លាស់មកចូលរួមកាលពីឆ្នាំ២០១៧៕

កីឡាករ Lorenzo Pellegrini 
កីឡាករ Lorenzo Pellegrini 
កីឡាករ Lorenzo Pellegrini 
កីឡាករ Lorenzo Pellegrini 

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T