កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងល្បីឈ្មោះលំដាប់ជួរមុខ BLACKPINK ទើបតែបំបែកបានកំណត់ត្រាដ៏ថ្មីសន្លាងមួយទៀត នៅលើ Youtube។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីពីរថ្ងៃមុននេះ វីដេអូបទចម្រៀង «DDU-DU-DDU-DU» របស់ក្រុម BLACKPINK ដែលបានបញ្ចេញជាផ្លូវការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ បានបំបែកកំណត់ត្រាថ្មីដោយមានអ្នកចូលទស្សនាវីដេអូ រហូតដល់ទៅជាង ១ពាន់លានដងឯណោះនៅលើYoutube ត្រឹមតែរយៈពេល១៧ខែតែប៉ុណ្ណោះ។
យ៉ាងណាមិញ ភាពជោគជ័យថ្មីនេះ បានធ្វើឲ្យ BLACKPINK ជាប់ឈ្មោះក្លាយជាក្រុមចម្រៀង Kpop ដំបូងបង្អស់ ដែលមានអ្នកចូលទស្សនា MV លើសពី១ពាន់លានដងនៅលើ Youtube ។
មិនត្រឹមតែ BLACKPINK តែប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងនោះក៏ត្រូវបានគេដឹងថា រៀមច្បង PSY ម្ចាស់បទ Gangnam Style និង Gentlemen ក៏បានជាប់ជាតារាចម្រៀងទោលប្រុសមុនដំបូងគេបង្អស់ ដែលអ្នកចូលទស្សនា MV លើសពី១ពាន់លានដង នៅលើ Youtube នៅក្នុងវិស័យចម្រៀង Kpop ផងដែរ៕