តាមប្រភពព័ត៌មានជំហាន ដំបូងបានឱ្យដឹងថា អ្នកចម្រៀងមួយក្រុមដឹកនាំ ដោយលោកខេមរ សិរីមន្ត តារាចម្រៀងល្បីឈ្មោះបានជួប ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ គឺរថយន្តម៉ាកថុនត្រា របស់ក្រុមអ្នកចម្រៀង បើកបុកគ្នាជាមួយរថយន្តកុងតឺន័រ បណ្ដាលឱ្យស្លាប់៤នាក់ រីឯលោកខេមរ សិរីមន្ត និងនារីវ័យក្មេង២នាក់ទៀតរងរបួសគ្រាន់ បើត្រូវបាននាំយកទៅសង្រ្គោះ ដែលហេតុការណ៍អាក្រក់នេះបានកើត ឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៧មីនា២០១៣ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិភូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា រថយន្ដថុនត្រាជិះគ្នា៨នាក់ គឺប្រុស៦ ស្រី២ ជាក្រុមវ័យក្មេង ក្នុងនោះមានលោកខេមរ សិរីមន្ត ប៉ុន្តែគ្មានលោកហេង ពិទូ ទេ ព្រោះភ្នាក់ងារកោះសន្តិភាពបានទូរស័ព្ទ ទៅកាន់គ្រួសារ លោកហេង ពិទូ ដើម្បីបញ្ជាក់ ចម្លើយឆ្លើយថា គឺ លោកហេង ពិទូ នៅផ្ទះកំពុងតែមានសេចក្ដីសុខ។ ក្រុមលោកខេមរ សិរីមន្ត ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ លុះដល់កន្លែងកើតហេតុ ស្រាប់តែវាកនឹង រថយន្តកុងតឺន័រធ្វើដំណើរបញ្ច្រាសទិសគ្នា បុកគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកនៅក្នុងរថយន្ដស្លាប់ ៤នាក់ភ្លាមមួយរំពេច ព្រោះក្រពឹតរួញខ្ទេចខាងមុខផ្នែកអ្នកបើកបរ ឯ៤នាក់ទៀតមានលោកខេមរ សិរីមន្ត និងនារីវ័យក្មេង២នាក់ផង បានរងរបួស ប៉ុន្តែមិនសូវធ្ងន់ទេ ដោយសារតែពួកគេអង្គុយនៅកៅអីខាងស្ដាំ ហើយតួរថយន្តខាងស្ដាំមិនមានក្រពឹតទេ។

តាមអ្នកនៅកន្លែងកើតហេតុបាននិយាយថា គេឃើញលោកខេមរ សិរីមន្ត និងនារីវ័យ២នាក់ ដើរចេញពីរថយន្តរងគ្រោះ សំដៅរករថយន្តសង្រ្គោះ ចំណែកបុរសម្នាក់ទៀត មិនទាន់ស្គាល់ថាជានរណាទេ? សមត្ថកិច្ចកំពុងគាស់យកសពចេញពីក្នុងរថយន្តថុនត្រា ហើយអ្នកស្លាប់នេះទៀតសោត ក៏មិនទាន់ស្គាល់ឈ្មោះថាជានរណាខ្លះដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS







ដោយ យិន ពិសិដ្ឋ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]