ផ្សារទំនើប «The Bridge Lifestyle Mall» រំពឹងទាក់ទាញខ្លាំង!

//s4.kh1.co/c9/c9592c705dcdd5156ceb58175ab8ea56d757053e.jpg
សង្គម

 ១៣-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្អាងលើទីតាំង និងបរិយាកាសទំនើបទាន់សម័យ ផ្សារទំនើប «The Bridge Lifestyle Mall​» ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងទាក់ទាញអតិថិជនបានខ្លាំង បន្ទាប់ពីប្រកាសដំណើរសាកល្បង កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ជាពិសេសនៅពេលសម្លឹងដល់សោភ័ណ្ឌភាព ទីតាំង និងកេរ្តិ៍ឈ្មោះហាងប្រេ៊នៗនៅក្នុងផ្សារទាំង៥ជាន់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»

ការប៉ាន់ស្មាននេះ គឺដោយសារតែផ្សារទំនើបបែបសិង្ហបុរីនេះ ស្ថិតនៅទល់មុខអតីតផ្សារកុងតឺណឺកោះពេជ្រ ជាអគារកម្ពស់ច្រើនជាន់ និងមានហាងលំដាប់ៗមិនខុសពីផ្សារអន្តរជាតិនៅប្រទេសធំៗ។

តំណាងផ្សារ «The Bridge Lifestyle Mall» បានបញ្ជាក់ថា នេះជាផ្សារទំនើបស្ដង់ដាររបស់ប្រទេសសិង្ហបុរី ដែលបើកដំណើរការនៅចំកណ្ដាលរាជធានីភ្នំពេញ និងផ្សារទំនើបតែមួយគត់ ដែលមានរចនាបថ និងដេគ័រស្រស់ស្អាត ដូចគ្នានឹងផ្សារទំនើបនៅក្នុងប្រទេសសិង្ហបុរី។

«The Bridge Lifestyle Mall» ប្រសិនបើគ្រាន់តែថតបង្ហោះមិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ ដោយរចនាបទក្នុងផ្សារក៏ប្លែក ខណៈដែលហាងទំនិញ ភោជនីយដ្ឋាន និងហាងភេសជ្ជៈ ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធសឹងតែជាហាងល្បីៗនៅក្រៅប្រទេស។

  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»

ក្រៅពីមានផ្សារ៥ជាន់ ដែលសុទ្ធតែជាសម្លៀកបំពាក់ ហាងភេសជ្ជៈ និងភោជនីយដ្ឋានល្បីៗរបស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មានកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិត VIP និងក្រុមហ៊ុនអចលនទ្រព្យនៅផ្នែកខាងលើផងដែរ។ ស្របពេលដែលទីតាំងក៏អំណោយផលខ្លាំងផង ទើបគេជឿថាផ្សារនេះទាក់ទាញអ្នកទៅកម្សាន្ត និងដើរទិញទំនិញបានច្រើន៕

  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
  ផ្សារទំនើប «The Bridge Lifestyle Mall​»
ផ្សារទំនើប «The Bridge Lifestyle Mall»
ផ្សារទំនើប «The Bridge Lifestyle Mall»
ផ្សារទំនើប «The Bridge Lifestyle Mall»
ផ្សារទំនើប «The Bridge Lifestyle Mall»
ផ្សារទំនើប «The Bridge Lifestyle Mall»
ផ្សារទំនើប «The Bridge Lifestyle Mall»
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T