PSG ចាប់ចិត្តចង់បានខ្សែប្រយុទ្ធ១រូបរបស់ Real Madrid នៅដើមឆ្នាំក្រោយ

//s4.kh1.co/3f/3f61b2a5805298503349ac1ac01298a711ce36f1.jpg
កីទ្បា

 ១៣-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បារាំង៖ យោងតាមកាសែត Diario Sport បានអោយដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ Real Madrid កីឡាករ Vinicius Junior នៅអំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Vinicius Junior 
  កីឡាករ Vinicius Junior 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញទម្រង់លេងដ៏គួរអោយភ្ញាក់ផ្អើលកាលពីរដូវកាលមុន ប៉ុន្តែក្នុងរដូវកាលនេះរូបគេហាក់មិនសូវមានឱកាសបានចូលប្រកួតនោះទេក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane ដោយរូបគេចាប់ផ្ដើមក្នុងជម្រើសដំបូងបានតែ៤ប្រកួតប៉ុណ្ណោះ និងអង្គុយកៅអីបម្រុងចំនួន៥ដង។

ខ្សែប្រូយុទ្ធស្លាបវ័យ១៩ឆ្នាំរូបនេះ ហាក់មានការលំបាកក្នុងការប្រជែងយកកៅអី១១នាក់ដំបូង ដោយតំបន់ដែលរូបគេលេង មានការប្រកួតប្រជែងខ្ពស់ជាមួយនឹងកីឡាករដែលមានសមត្ថភាពខ្ពស់ដទៃទៀតរួមមាន Eden Hazard, Gareth Bale, និងកីឡាករកំពុងឡើងជើង Rodrygo។

  កីឡាករ Vinicius Junior 
  កីឡាករ Vinicius Junior 

តាមរយៈប្រភពដដែលបានអោយដឹងទៀតថាក្លិប PSG អាចនឹងប្រឈមមុខប្រជែងជាមួយនឹងក្លិបធំៗពីរនៅអឺរ៉ុបក្នុងការដណ្ដើមយកខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ រួមមានក្លិប Arsenalនិង AC Milan។

គួររម្លឹកផងដែរថាបានចែកផ្លូវជាមួយនឹងក្លិប Flamengo មកចូលរួមជាមួយនឹងក្លិប Real Madrid កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបានចំនួន៤២ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន១៣ដង៕

ប្រភព៖ dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T