ចូលរួមអបអរសាទរ អ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនចំថ្ងៃពិសេស

//s4.kh1.co/3a/3a2b8a806f0e4d110258a872efb9365945cf94e1.jpg
តារា & កម្សាន្ដ

 ១២-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនដោយសុវត្ថិភាព កាលពីថ្ងៃទី ១១ ខែកញ្ញា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាមគណីយហ្វេសប៊ុករបស់លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារឲ្យដឹងថា៖

អបអរសាទរ ក្មួយប្រុស ឆលី អុឹង កូនប្រុសរបស់ប្អូនស្រីឱក សុគន្ធកញ្ញា និង ហ៊ាអុឹង សុខលី បានប្រសូត្រជាស្ថាពរ ដោយសុវត្តិភាព ទាំងម្តាយនិងកូន នៅថ្ងៃនេះ ថ្ងៃទី១១ ខែ១១ ម៉ោង១កន្លះថ្ងៃត្រង់

សាររបស់លោក ណុប បាយ៉ារិទ្ធ
សាររបស់លោក ណុប បាយ៉ារិទ្ធ

គួរឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននឹងសម្រាលបុត្រនេះ អ្នកនាង ឱក សុគន្ធកញ្ញា រួមនឹងស្វាមី បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលថតនៅពីមុខមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសថៃ និងអមដោយសារថា៖

បន្ទាប់ពីជួបអ្នកគ្រូពេទ្យ ពេលនេះឆលីសុខភាពល្អ រង់ចាំជួបឆលីឆាប់ៗតែម្តង Mommy and daddy are waiting for you baby......



អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី 
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី 

យ៉ាងណាមិញ រូបភាពកូនប្រុសដំបូងរបស់អ្នកនាង មិនទាន់ត្រូវបានលេចឡើងក្នុងបណ្ដាញសង្គមនោះទេ ខណៈដែលអ្នកគាំទ្រជាច្រើននាក់ កំពុងតែរង់ចាំមើល និងសម្ដែងការអបអរសាទរជាខ្លាំង ក្រោយពីទទួលដំណឹងថា អ្នកនាងសម្រាលកូនដោយសុវត្ថិភាព៕

អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា 
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី 
អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី 
ឱក សុគន្ធកញ្ញា
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T