ម៉ូតូវេស្ប៉ាឆ្នាំ ២០២០ ចេញជារូបរាងហើយ!

//s6.kh1.co/84/84b338be2b86229c1f1638651fe31c8a681575a6.jpg
យានជំនិះ

 ១១-វិច្ឆិកា-២០១៩ ៥ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនវេស្ប៉ារបស់អ៊ីតាលីដែលល្បីខាងផលិតម៉ូតូលេខអូតូដ៏ពេញនិយមជា​ច្រើន​ទសវត្សន៍មក​ហើយ​បានបង្ហាញនូវម៉ូតូម៉ូដែល​ឆ្នាំ ២០២០ របស់​ខ្លួនគឺ Vespa Elettrica 70km/h ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Elettrica ​គឺ​ជាប្រភេទ​ម៉ូតូ​ដើរ​ដោយភ្លើង​អគ្គីសនី ដែល​មាន​អាគុយ​និង​ម៉ូតូអាចឲ្យ​ជិះ​បាន​ ១០០ គីឡួម៉ែត្រ​នៅ​ពេលសាក​ភ្លើងពេញ។ នៅ​ក្នុង​មុខងារ​សន្សំសម្ចៃ វា​មាន​ល្បឿនខ្ពស់​បំផុត ៤៥ គីឡូម៉ែត្រ​ក្នុង​មួយម៉ោង (ប្រហែល​នឹង​ម៉ូដែល​ឆ្នាំទៅដែរ។ ហើយ​នៅ​ក្នុង​មុខងារ​ថាម​ពល​ពេញ​ វា​អាច​មាន​ល្បឿន ​លឿន​បំផុត ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

https://s4.kh1.co/__image/w=650,h=367,q=100/f6/f65c2df8867e9e7529c2e870bec2dfc66cc10c1c.jpg

 ឯចំណែក​រូបរាង​វិញ វា​មាន​រចនាបថក្លាសិក ដែល​នៅ​តែ​រក្សា​នូវរូបរាង​ដ៏ទាក់ទាញ​ដែល​មាន​អាយុកាល​ជា​ច្រើន​ឆ្នាំ តែមាន​បន្ថែមលាយ​នូវ​ភាព​ទាន់សម័យ​ខ្លះៗ ជា​ពិសេស​គឺ​កងកាំបន្ទះ​របស់វា។ ម៉ូតូ Vespa Elettrica 70km/h មាន​ច្រើន​ពណ៌សម្រាប់​ជ្រើស​រើស ក៏ប៉ុន្តែគេ​នៅ​មិន​ទាន់ប្រកាស់​ពី​តម្លៃផ្លូវការ​របស់វា​នៅ​ឡើយ​ទេ៕

https://s5.kh1.co/__image/w=650,h=434,q=100/43/43773c33c3cca4524853fa2e9fc118132cf98aed.jpg
https://s4.kh1.co/__image/w=650,h=434,q=100/69/693d4f0666ac031834da349ffb7868d0869e7726.jpg
Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T