សម្រាប់​ឆ្នាំ ២០២០ ម៉ូដែល Honda Civic Si ត្រូវបាន​ធ្វើបច្ចុប្បន្នភាព​ជាមួយ​នឹង​ការផ្លាស់ប្តូរ​ផ្នែកខាងក្រៅនិងផ្នែកខាងក្នុង ការកែប្រែប្រអប់លេខ ឧបករណ៍បញ្ជាសំឡេងសកម្ម និងមុខងារសុវត្ថិភាពស្តង់ដារថ្មី។ ម៉ូដែល​ថ្មីនេះ​មានបញ្ចូលទាំងការផ្លាស់ប្តូរផ្នែកខាងមុខនិងខាងក្រោយកាង អំពូល LED និងកង់អង្កត់ផ្ចិត ១៨ អ៊ីញខ្មៅក្រិប។ ផ្នែកខាងក្នុងមានពណ៌ខ្មៅលាយពណ៌ក្រហមថ្មីនៅលើបន្ទះឧបករណ៍និងកៅអី។

ក្រុមហ៊ុនហុងដាក៏បានឲ្យដឹងផងដែរថាស មាមាត្រចុងក្រោយនៃដ្រាយវ៍ខ្លីថ្មីរបស់ Civic Si ជួយដល់​ការឆ្លើយតប​នឹងការបង្កើនល្បឿននៅលេខនីមួយៗ។ មុខងារHonda Sensing មានលក្ខណៈស្តង់ដារនិងរួមបញ្ចូលទាំងហ្វ្រាំងពេលមានអាសន្នដោយស្វ័យប្រវត្តិការត្រួតពិនិត្យពេលបើកបរនិងជួយទៅ​ដល់​ការ​បើកបរ​នៅ​លើផ្លូវតូច។

សម្រាប់តម្លៃ​វិញ រថយន្ត Honda Civic Si ម៉ូដែល ២០២០ នេះ អាច​ទិញ​ពី​រោង​ចក្រ​បាន​ក្នុង​តម្លៃ $២៥​៩៣០ ដុល្លារ​អាមេរិក ពោល​គឺ ខ្ពស់ជាង​ម៉ូដែល​ឆ្នាំទៅ​ ៧៣៥ ដុល្លារ។ តោះ! មើលរូបរាងរថយន្ត​នេះ​ទៅ​មើល!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected].com