សន្សំសំចៃប្រេងសាំងរថយន្តជាមួយនឹងគន្លឹះខាងក្រោមនេះ

//s4.kh1.co/c9/c92f0d81bd44f38b65e935d3ad97360195b20b30.jpg
យានជំនិះ

 ១១-វិច្ឆិកា-២០១៩ ៥ព្រឹក · ៤ ឆ្នាំមុន

តើ​អ្នក​បាន​ដឹងដែរឬទេ​ថា អ្នក​អាច​សន្សំ​សំចៃ​ប្រេងសាំង​បាន​យ៉ាង​ច្រើន​ដោយ​គ្រាន់​តែផ្លាស់​ប្តូរ​ទម្លាប់​បើកបរ​របស់​អ្នក? ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ អ្នក​នឹង​អាច​សន្សំសំចៃ​ប្រាក់​ព្រមទាំង​ជួយ​ទៅ​ដល់​បរិស្ថានបាន មិន​ថា​អ្នក​បើកបរ​រថយន្ត​ប្រភេទណានោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=365,q=100/27/273afb9e7befddcf0ec0db64b7c83edcff1ed589.jpg

ធ្វើ​ការ​ឆែក​មើល​រថយន្ត​ជា​ប្រចាំ

រថយន្ត​របស់​អ្នក​ត្រូវ​ការ​បរមាណ​ឧស្ម័ន្ត​និង​ប្រេងឥន្ធនៈក្នុង​បរិមាណ​សមស្របដើម្បី​រត់ប្រកប​ដោយ​ប្រសិទ្ធិភាព។ រថយន្ត​ដែល​ត្រូវ​បាន​ថែរក្សា​បាន​ត្រឹមត្រូវរត់​បាន​ដោយ​រលូន និង​ស៊ីសាំងតិច។

សប់កង់ក្នុង​បរិមាណសមរម្យ

កង់រថយន្តធូរពេកធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ច្រើន ហើយ​ថែមទាំង​គ្រោះថ្នាក់ថែម​ទៀត​ផង។ ម្ចាស់​រថយន្ត​គួរ​តែ​ឆែក​មើល​ពីបរិមាណ​ខ្យល់​ក្នុង​កង់​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​ក្រុមហ៊ុន​ និង​ធ្វើ​ឲ្យ​ប្រាកដថាកង់រថយន្ត​ត្រូវ​បាន​សប់​ដល់​កម្រិតអតិបរមា​នៃ PSI ជា​សម្ពាធវាស់​នៃពេល​ត្រជាក់។

រួម​ដំណើរ​ខ្លីៗ​បញ្ចូល​គ្នា

ម៉ាស៊ីន​ដែល​ក្តៅ​ស៊ីសាំង​តិច​ជាង​ម៉ាស៊ីន​ត្រជាក់។ ការ​រៀបចំ​កាលវិភាគ​ដោយបញ្ចូល​ដំណើរ​ខ្លីៗ​ច្រើនដង​ដែល​អ្នក​ត្រូវ​ធ្វើ​ ឲ្យ​ទៅជា​ដំណើរ​វែងតែមួយជួយ​សន្សំសំចៃ​សាំង ព្រម​ទាំង​ពេលវេលា​ផងដែរ។

បើកបរ​ដោយ​ល្បឿនល្មម

ខណៈដែល​រថយន្ត​អាច​នឹង​មាន​លក្ខណៈខុសៗគ្នា រថយន្ត​ស៊ីសាំង​ច្រើនជាងមុន​នៅ​ពេល​ដែល​វា​ត្រូវ​បាន​បើកក្នុង​ល្បឿនលើស​ពី ៥០ ម៉ាយ (៨០គីឡូម៉ែត្រ) ក្នុង​មួយ​ម៉ោង។ ដើម្បី​សន្សំសំចៃ​សាំង អ្នក​គួរ​តែ​បើកបររថយន្ត​ក្នុង​ល្បឿននេះ ឬក្រោមនេះ ហើយ​ក៏គួរតែ​ព្យាយាម​រក្សាលេខ​ឲ្យ​នៅ​ខ្ពស់ជាង​គេ​នៅ​ពេល​បើកបរ។  

កុំ​បើកបរ​សាហាវពេក

ទម្លាប់បើកបរសាហាវៗដូចជា រោទន៍ម៉ាស៊ីនរថយន្ត​លឺៗ ការ​បង្កើន​ល្បឿនតៗគ្នា ការ​កាច់​ចង្កូត​ខ្លាំងពេក​នៅ​ផ្លូវកាច់ជ្រុង និង​ការ​ជាន់​ហ្គាលកប់ គឺជាកត្តា​ខ្ជះខ្ជាយ​ប្រេងសាំង។ ជាមួយ​គ្នា​នេះដែរ ការ​បើកបរបង្អូសៗ ដូចជា​បើក​ម៉ាស៊ីន​រថយន្ត​ចោល​នៅពេល​ស្ទះផ្លូវយូរ ក៏ធ្វើ​ឲ្យ​អ្នក​អស់សាំង​កាន់​តែ​ច្រើន​ផងដែរ។

កុំ​ដាក់ឥវ៉ាន​លើ​រថយន្ត​ធ្ងន់ពេក

ការ​ដាក់​ធ្ងន់​ពេក​នៅលើ​រថយន្តដាក់​បន្ថុកធ្ងន់​ទៅ​លើម៉ាស៊ីន ធ្វើ​ឲ្យ​វាស៊ីសាំង​បន្ថែម។ អ្នក​គួរ​តែ​ព្យាយាម​យក​ឥវ៉ាន​ដែល​មិន​ចាំ​បាច់​សម្រាប់​ការ​ធ្វើដំណើរ​របស់​អ្នក។ ជាមួយ​គ្នា​នេះដែរ ការ​បើក​បរ​រថយន្ត​ដោយ​បិទបង្អួច​ក៏ជួយ​កាត់​បន្ថយ​សាំង​មួយ​ចំណែក​ផងដែរ ដោយ​សារ​តែ​វា​កាត់​បន្ថយ​កម្លាំង​កកិត​នៃ​រថយន្ត​ជាមួយ​នឹង​ខ្យល់៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T