ហេតុអ្វីបានជាបុរសនិងស្រ្តីកុហកដៃគូថាខ្លួនបានឈានទៅដល់កម្រិតកំពូល?

//s4.kh1.co/cb/cb38b7d787cad2a1782fb18c4e644efd03397246.jpg
ផ្លូវភេទ

 ១១-វិច្ឆិកា-២០១៩ ៥ព្រឹក · ៤ ឆ្នាំមុន

ការរួមភេទ​ជាទូទៅត្រូវ​បាន​គេ​មើល​ឃើញ​ជាសកម្មភាព​បំពេញ​សេចក្តី​សុខ​របស់​ដៃគូ​ពីរនាក់ ក៏ប៉ុន្តែ​មាន​ករណីជា​ច្រើន​ដែល​ដៃគូស្នេហាត្រូវ​ក្លែងបន្លំថា បាន​ឈាន​ដល់​ចំណុច​កំពូល​នៃពេល​រួមភេទ។ តើ​នេះ​បណ្តាល​មក​ពី មូលហេតុអ្វី?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Peter Jonason ជា​ចិត្តវិទូមួយ​រូប​នៅ​សកលវិទ្យាល័យ Western Sydney នៅ​ប្រទេស​អូស្រ្តាលី​បាន​ព្យាយាម​ស្វែង​រក​មូលហេតុសម្រាប់​រឿងនេះ។ លោក​បាន​ប្រមូល​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៦៥០ នាក់​មក​ធ្វើ​ការ​ស្ទង់មតិ​អំពី​ការ​កុហក​នេះ ក៏ដូចជាទីដ្ឋភាព​នៃ​ចិត្តសាស្រ្តផ្លូវភេទ​របស់​ពួក​គេ។ ការ​ស្ទង់មតិ​នេះ​បាន​ផ្តល់​នូវ​ហេតុផល​ធំៗចំនួន​ ៥ ដូចខាង​ក្រោម៖

១. ហេតុផល​ញឹកញាប់​ជាង​គេបំផុតចំពោះការ​ក្លែងថាបាន​ឈាន​ដល់ចំណុច​កំពូលគឺ ដើម្បី​បង្ហាញ​ទៅ​ដៃគូថា គេធ្វើ​បាន​ល្អ។

២. ហេតុផល​បន្ទាប់​គឺ​ភាព​ធុញទ្រាន់​នៅ​ក្នុង​ការរួមភេទ​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​បាន​លើក​ឡើងថា នៅ​ពេលដែល​ការ​រួមភេទជាមួយ​នឹង​ដៃគូ​មិន​មាន​អ្វី​ប្លែក វា​ក្លាយ​ជារឿង​ធុញទ្រាន់​មិន​អាច​ឲ្យ​ពួក​គេ​ឡើង​ដល់​ចំណុច​កំពូល​បាន តែ​គេ​ត្រូវ​កុហក ដោយ​សារ​តែ​គ្មាន​ជម្រើស។

៣. ហេតុផលទីបី​គឺ ដើម្បី​ពង្រឹងភាពសុខ​ស្រួលរបស់​ដៃគូ។ ក្រុម​អ្នក​ស្ម័គ្រចិត្ត​បាន​រាយការណ៍ថា ការ​បង្កើន​ភាព​មើលទៅ​ដូចជា​សុខ​ស្រួលនឹង​ដាស់​អារម្មណ៍ផ្លូវភេទ​របស់​ដៃគូ​ម្ខាងទៀត ដែល​ធ្វើ​ឲ្យ​ទាំងសងខាង​មាន​អារម្មណ៍​ពេញចិត្ត។

៤. ហេតុផល​ទីបួនគឺ​ដើម្បីចៀសវាង​ការ​ខក​ចិត្ត ដោយ​សារ​តែ​ការ​រួម​ភេទ​មិន​បាន​បំពេញ​តាម​បំណង​របស់​អ្នក​ទាំង​ពីរ។

៥. ហេតុផល​ចុង​ក្រោយគឺ​ដោយ​សារ​តែ​អស់​អារម្មណ៍ជាមួយ​នឹងដៃគូ​របស់​ពួក​គេ​តែ​ម្តង។ អ្នក​ដែល​បាន​ជ្រើស​រើស​យក​ចម្លើយ​នេះ ភាគ​ច្រើន​មាន​បំណងចង់​បាន​ដៃគូ​ផ្សេងមួយទៀត៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T