ជំងឺបាក់ទឹកចិត្ត ឬ Depression អាច​បង្ក​ជា​ការ​បាត់បង់​ចំណង់​ក្នុង​ការ​រួមមេត្រី អាច​ក្នុង​រយៈ​ពេល​ខ្លី ឬក្នុង​រយៈពេលវែង។ ក៏ប៉ុន្តែ ក្នុង​ករណីខ្លះ វា​អាចបង្ក​ជា​ផលប៉ះពាល់​ទៅ​ដល់ជីវិត​ស្នេហា​ដ៏​ផ្អែម​ល្ហែម​របស់​អ្នក។ ជាមួយគ្នា​នេះដែរ អ្នក​អាច​នឹង​បាត់​បង់​ឱកាសនៃ​ការ​ត្រលប់​មក​រក​ស្ថិរភាព​ផ្លូវចិត្តវិញ ព្រោះ​អ្នក​វិទ្យាសាស្រ្តនិង​ការ​សិក្សា​ស្រាវជ្រាវជា​ច្រើន​បាន​រកឃើញថា ការ​រួមភេទ​អាច​ជួយសម្រាលទៅដល់​ស្ថានភាពអារម្មណ៍ និង​បន្ធូរ​ជំងឺផ្លូវចិត្ត​នានា មាន​ភាព​តានតឹងអារម្មណ៍ជា​ដើម។

ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះមួយ​ចំនួនដែល​ជួយ​ឲ្យ​អ្នករក្សា​ចំណង់ផ្លូវភេទទោះបីជា​អ្នក​កំពុងតែមាន​ជម្ងឺ​ធ្លាក់​ទឹកចិត្ត​ក៏ដោយ។

១. និយាយ​ជាមួយនឹង​ដៃគូ​របស់​អ្នក​និង​វេជ្ជបណ្ឌិត​ផ្លូវចិត្តដើម្បីស្វែង​រក​វិធី​កាត់​បន្ថយ​ការ​ប៉ះពាល់។

២. ចំណាយ​ពេលសម្រាប់​ខ្លួនអ្នក ទោះបី​តិច​ត្រឹម ១០ នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ។

៣. ធ្វើ​សមាធិ ឬធ្វើ​សមាធិ​ដោយ​ដង្ហើម ដើម្បីជួយឲ្យ​អារម្មណ៍​របស់អ្នក​ស្ងប់ និង​បង្កើនបរិមាណ​អុកស៊ីសែន​ដែល​អ្នក​ទទួល។

៤. ពិចារណា​លើ​របប​អាហារ​របស់​អ្នក ដោយ​សារ​អាហារ​មួយ​ចំនួនធ្វើ​ឲ្យ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ថយ​ចុះ។ ព្រមជាមួយ​គ្នា​នេះដែរ ការ​ហាត់​ប្រាណប្រចាំ​ថ្ងៃ (ប្រហែល ២០ ទៅ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ) ជួយ​កាត់បន្ថយឥទ្ធិពល​នៃ​ជំងឺ​បាក់ទឹកចិត្ត និង​ភាព​តានតឹង ដែល​អាច​នាំ​ទៅ​រកការ​កើន​ឡើង​នៃ​អារម្មណ៍​ផ្លូវភេទ។

៥. ព្យាយាម​ស្វែងរកវិធីភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ដៃ​គូ​របស់​អ្នក​ដែល​មិន​មាន​ការ​ដាក់​សម្ពាធលើ​ការ​អនុវត្ត​ផ្លូវភេទ។ ជួន​កាល ការ​អោប ថើប ឬកាន់ដៃគ្នា​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ផងដែរ។

៦. នៅ​ពេល​ខ្លះ ព្យាយាមរួម​ភេទដែល​អ្នក​ចង់​បាន​ ទោះ​បីជា​ខួរ​ក្បាល​របស់​អ្នក​ប្រាប់​អ្នក​ថា អ្នក​មិន​មាន​អារម្មណ៍​ក៏ដោយ។ ព្យាយាម​ជម្នះ​ចិត្ត​របស់​អ្នក​ដោយ​ប្រើប្រាស់​រាងកាយ​របស់​អ្នក។

៧. ពិភាក្សា​ជាមួយ​នឹង​ដៃគូ​របស់​អ្នក ដើម្បី​ស្វែង​រក​វិធីដែលគេអាច​ជួយ​អ្នក​បាន មាន​ដូចជា​ការ​ផ្លាស់ប្តូរ​ទីកន្លែង ឬ​តិចនិកលើ​គ្រែ​ជាដើម៕

ប្រភព៖ Psych Central

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]