រំភើបជំនួស! ស៊ឹម សូលីកា ធ្វើខួបកំណើតឲ្យកូនស្រីគម្រប់១៨ឆ្នាំ ពេញក្រមុំស្ដូក ជូនកាដូសុទ្ធតែបាច់ផ្កាលុយមិនចេះតិច!

//s4.kh1.co/63/63285593f1fdb75922023b5239d7321c1db6dfc7.jpg
តារា & កម្សាន្ដ

 ០៩-វិច្ឆិកា-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា អ្នកនាង ស៊ឹម សូលីកា ដែលជាអតីតពិធីការិនីជើងចាស់មួយរូប មិនបានប្រឡូក​ក្នុងវិស័យសិល្បៈដូចមុនក្ដី តែតារាស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជីវិតគ្រួសារមួយ ដែលពោរពេញដោយក្ដីសុខ ជាមួយស្វាមី និងកូនស្រីបណ្ដូលចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ស៊ឹម សូលីកា តែងតែបង្អួតរាល់សកម្មភាពស្វីតៗ និងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ឃើញហើយលួចច្រណែនទៀតផង។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយក្មេងជាងវ័យរូបនេះ បានបង្កភាពភ្ញាក់ផ្អើលមួយដល់កូនស្រី ក្នុងថ្ងៃខួបកំណើត គម្រប់វ័យ១៨ឆ្នាំរបស់នាង។

ជាមួយគ្នានេះដែរ ស៊ឹម សូលីកា និងគ្រួសារ បានប្រារព្ធពិធីយ៉ាងសាមញ្ញ តាមរយៈការទទួលទានអាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀនជាមួយគ្នា យ៉ាងរ៉ូមែនទិក។ អ្វីដែលពិសេស មិនដឹងជាកូនស្រីនាងរំភើបប៉ុណ្ណាទេ ក្រោយពីទទួលបានកាដូបាច់ផ្កា មានលុយយ៉ាងច្រើនទៀតផង។

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះភ្លាម មានមហាជនជាច្រើន ប្រាថ្នាចង់បានជីវិតគ្រួសារដូចតារារូបនេះគ្រប់គ្នា និងមិនភ្លេចសរសើរពីរូបសម្រស់របស់ម្ដាយកូននេះទេ ពិតជាមានភាពលេចធ្លោមិនចាញ់គ្នាទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គ្រួសាររបស់ ស៊ឹម សូលីកា
គ្រួសាររបស់ ស៊ឹម សូលីកា
សូលីកា និងកូនស្រី
សូលីកា និងកូនស្រី
កូនស្រីរបស់ សូលីកា
កូនស្រីរបស់ សូលីកា
កូនស្រីរបស់ សូលីកា
កូនស្រីរបស់ សូលីកា
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
សូលីកា និងកូនស្រី ក្នុងថ្ងៃខួបកំណើត
គ្រួសាររបស់ សូលីកា
គ្រួសាររបស់ សូលីកា
ពិធីខួបកំណើតកូនស្រីរបស់ សូលីកា 
ពិធីខួបកំណើតកូនស្រីរបស់ សូលីកា 
ស៊ឹម សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T