សម្រាលកូនហើយជ្រុះសក់ តែបើម៉ាក់ៗមានទម្លាប់ធ្វើបែបនេះទៀត ប្រយ័ត្នទំពែក!

//s5.kh1.co/14/14d721f96ce7c5ea4b1629377dc300938295b9c7.jpg
នារី

 ០៨-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ការ​ជ្រុះ​សក់​ក្រោយ​សម្រាល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដោយសារ​តែ​កត្តា​អ័រម៉ូន​ប្រែប្រួល តែ​ចាស់ៗ​ថា មក​ពី​កូន​ចំណាំ​មុខ។ ក្រៅ​ពី​អ័រម៉ូន​ប្រែប្រួល ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ទៀត​របស់​ម៉ាក់ៗ​ដែល​ធ្វើ​តាម​ក្បូន​ចាស់ៗ​ពី​ដើម ក៏​បង្ក​ឲ្យ​សក់​រឹត​តែ​ជ្រុះ​ខ្លាំង​ឡើង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មិន​ហ៊ាន​កក់​សក់

ក្រោយ​សម្រាល​រួច ស្រីៗ​មួយ​ចំនួន​មិន​ហ៊ាន​កក់​សក់​នោះ​ទេ ផ្អាប់​ទុក​រាប់​អាទិត្យ ខ្លះ​ទៀត​ដល់​ខែ​ឯ​ណោះ ព្រោះ​បារម្ភ​ខ្លាច​កក់​សក់​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរសៃ​ខ្ចី។ ដោយ​ហេតុថា ម៉ាក់ៗ​មិន​កក់​សក់​សោះ​រាប់​ថ្ងៃ រាប់​អាទិត្យ ធ្វើ​ឲ្យ​សក់​ឡើង​ក្អែល ឡើង​ប្រេង ទៅ​ជា​ជ្រុះ​កាន់​តែ​ខ្លាំង​ឡើង។

២- ពាក់​មួក​មិន​ដោះ

ការ​ដែល​ម៉ាក់ៗ​ពាក់​មួក​​ការពារ​ឈឺ​ក្បាល​ទាំង​​យប់​ទាំ​ងថ្ងៃ មិន​ដោះ​សោះ ធ្វើ​ឲ្យ​បែក​ញើស​ហប់ ក្តៅ​ក្បាល ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ជ្រុះ​សក់​ដែរ មិន​មែន​ធ្វើ​ឲ្យ​ហប់​ក្បាល​មិន​ឈឺ​នោះ​ទេ។ សភាព​កខ្វក់​បែប​នោះ សក់​គ្មាន​កម្លាំង​ឯណា​ទៅ​លូតលាស់​នោះ​ទេ មាន​តែ​ជ្រុះ​ទៅ​វិញ ដែល​ស្រីៗ​ខ្លះ​ច្បូត​សក់​នឹង​ដៃ​ក៏​ជ្រុះ​ដែរ។

៣- ស្ត្រេស​ខ្លាំង​ពេក

ស្រីៗ​សម្រាល​កូន​ជួប​បញ្ហា​ស្ត្រេស​ច្រើន ដោយសារ​អត់ងងុយ ប៉ះ​ចំ​កូន​ខ្លះ​ធ្វើ​ទុក្ខ​ខ្លាំង មិន​បាន​ដេក​ពួន ហូប​ចុក​ពេញ​មាត់​នោះ​ទេ ហើយ​បើ​អត់​អ្នក​ជំនួស​ដៃ​ជើង​ទៀត​រឹត​ស្មុគ​ស្មាញ។ បញ្ហា​ស្ដ្រេស​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ ប្រែប្រួល​ដោយខ្លួន​ឯង និង​ប៉ះពាល់​ទៅលើ​ឫស​សក់។ ការ​ព្រួយ​បារម្ភ គិតច្រើន និង​ការ​ថប់​បារម្ភ​ច្រើន រារាំង​ការលូតលាស់​របស់​សក់ និង​ធ្វើ​ឲ្យ​ជ្រុះ​សក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T