BTS ត្រៀមទម្លាក់វីដេអូចម្រៀង Make It Right ជា Version Acoustic ល្ងាចនេះហើយ!

//s4.kh1.co/f8/f87551af61f531782691b730b1fad9451da28ac4.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះផលិតកម្ម BigHit ទើបតែបានប្រកាសថា ពួកគេត្រៀមនឹងបញ្ចេញវីដេអូចម្រៀងថ្មីមួយ ដែលជា Version ថ្មីនៃបទចម្រៀង Make It Right របស់ BTS។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Make It Right នេះ ជាបទចម្រៀងដ៏ល្បីមួយ ក្នុងចំណោមបទចម្រៀងថ្មីៗរបស់ BTS ដែលបានចេញផ្សាយនៅក្នុងឆ្នាំនេះ។

ដោយមានការចូលរួមពីសំណាក់តារាចម្រៀង និងអ្នកនិពន្ធជនជាតិអាមេរិកគឺលោក Lauv នៅថ្ងៃទី៨ ខែវិច្ឆិកា នេះដែរ ផលិតកម្មបានប្រកាសថា ពួកគេនឹងបញ្ចេញបទនេះ ជា Version Acoustic ថ្មី ដែលមានអមដោយសំឡេងហ្គីតាស្រាលៗ។

ក្រុមអ្នកគាំទ្រជឿជាក់ថា Version ថ្មីនេះ នឹងធ្វើឲ្យពួកគេទទួលបានអារម្មណ៍ស្រស់ស្រាយ និងកាន់តែផ្អែមល្ហែមជាងមុនជាក់ជាមិនខាន។

ប្រសិនបើប្រិយមិត្តចង់ដឹងថា តើបទ Make It Right Version ថ្មី មានអត្ថន័យយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដាន ការបង្ហោះរបស់ផលិតកម្ម BigHit នៅល្ងាចនេះទាំងអស់គ្នា៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T