ដំណឹងល្អ! គ្រូបង្វឹកក្រុម Everton បញ្ជាក់ថាកីឡាករ Andre Gomes នឹងអាចចូលលេងវិញបានក្នុងរដូវកាលនេះ ខណៈពេលដែល Son បាននិយាយពីអារម្មណ៍សោកស្ដាយទៅកាន់ Gomes ថា….

//s6.kh1.co/ed/edd6e73c79b61269d1a752ac620b808ba3513962.jpg
កីទ្បា

 ០៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមស្ករគ្រាប់ Everton លោក Marco Silva បានអះអាងថាកីឡាករ Andre Gomes នឹងអាចចូលប្រកួតវិញបានក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Andre Gomes បានរងរបួសបាក់ក.ជើងបន្ទាប់ពីត្រូវកីឡាករ Heung-Min Son ស្លាយកាត់យកបាល់ដោយអចេតនា អំឡុងពេលដែក្រុម Everton ប្រកួតជាមួយនឹងក្រុម Tottenham Hotspurs ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១១ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ពេលប៉ះទង្គិចគ្នា
ពេលប៉ះទង្គិចគ្នា

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ក្រុម Everton សង្ឃឹមថាកីឡាករ Gomes នឹងវិលត្រលប់មកជួយក្រុមវិញបានមុនពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីការវះកាត់នៅថ្ងៃអង្គារកន្លងទៅនេះទទួលបានជោគជ័យ។

អ្នកចាត់ការទូទៅក្លិប​ Everton លោក Marco Silva បានថ្លែងក្នុងសន្និសិទកាសែតដែលធ្វើឡើងមុនការប្រកួតទល់នឹងក្រុម Southampton ចុងសប្ដាហ៍នេះថា៖

លោក Marco Silva ថ្លែងក្នុងសន្និសិទកាសែត
លោក Marco Silva ថ្លែងក្នុងសន្និសិទកាសែត

"វាហាក់ជាពិបាកក្នុងការផ្ដល់កាលបរិច្ឆេទជាក់លាក់ជុំវិញការវិលត្រលប់របស់គាត់ ប៉ុន្តែក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តរបស់ក្លិបបានបញ្ជាក់ថាពួកយើងនឹងអាចឃើញគាត់ចូលប្រកួតវិញនៅក្នុងរដូវកាលនេះ។"

ទន្ទឹមនឹងនេះកីឡាករកូរ៉េខាងត្បូងរបស់ក្រុម Tottenham Hotspurs កីឡាករ Heung-Min Son បាននិយាយពីការផ្ញើរសារសុំទោសទៅកាន់កីឡាករ Andre Gomes ថា៖

កីឡាករ Heung-Min Son ធ្វើកិច្ចសំភាសន៍ជាមួយនឹងសារព័ត៌មាន
កីឡាករ Heung-Min Son ធ្វើកិច្ចសំភាសន៍ជាមួយនឹងសារព័ត៌មាន

ខ្ញុំបានផ្ញើរសារជូនពរគាត់អោយឆាប់ជាសះស្បើយ ហើយខ្ញុំពិតជាសំទោសចំពោះគាត់ ក៏ដូចជាក្រុមគ្រួសាររបស់គាត់និងមិត្តរួក្រុមរបស់គាត់ទាំងអស់។គាត់បានផ្ញើសារត្រលប់មកវិញផងដែរ ប៉ុន្តែខ្ញុំមិនទាន់បានអាននោះទេ។ ខ្ញុំនៅតែមានអារម្មណ៍មិនល្អចំពោះរឿងដែលបានកើតឡើងនេះ។

Son បានបន្ថែមទៀតថា៖

"បាល់ទាត់គឺជាប្រភេទកីឡាករម្យ៉ាងដែលអ្វីៗក៏អាចកើតមានឡើងនៅលើទីលាន ជាក់ស្ដែងដូចរឿងនេះចឹង គ្មាននរណាម្នាក់ចង់ឃើញឬជួបរឿងនេះនោះទេ។ ខ្ញុំពិតជាសោកស្ដាយណាស់ដែលមានរឿងនេះកើតឡើង ហើយវាពិតជាតានតឹងក្នុងអារ្មណ៍ណាស់រយៈពេល២-៣ថ្ងៃនេះ។"

ប្រភព៖​ Goal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T