គណៈកម្មាធិការ​សុវត្ថិភាព​ចរា​ចរណ៍​​​អំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​បុណ្យ​អុំ​ទូក​១០​ចំណុច!

//s5.kh1.co/de/deea0bba3be21e5b381b0827cd2020f880db9191.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ទប់ស្កាត់ ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​បុណ្យ​​អុំ​ទូក​ខាង​មុខ​នេះ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវ​នាវ​​ដល់​អ្នកបើកបរតាម​ផ្លូវ ត្រូវមានការ​​ប្រុង​ប្រយ័ត្ន​ឱ្យ​បានខ្ពស់​នៅ​ពេល​បើកបរ ​ឬ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោង​តាម​សេចក្តី​អំពាវនាវ​ស្តី​ពី​ការ​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៩​របស់​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧​វិច្ឆិកា​ ដោយ​បាន​លើក​ឡើង​ថា ក្នុង​កាល​:​ទេស​:​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់ អាច​ទិញ​យានយន្ត និង​ធ្វើ​ដំណើរ​កំសាន្ត​យ៉ាង​មមាញឹក​ក្នុង​ឱកាស​បុណ្យ​ជាតិ និង​ថ្ងៃ​ឈប់​សម្រាក​នានា ជា​ពិសេស​ក្នុង​ឱកាស​ដ៏​រីករាយ​នៃ​ការ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​​ខែ ភ្ជាប់​ជាមួយនឹង​បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​ពិសារ​អំបុក​ ខ្មែរ ជាតិ​សាសនា ព្​រះមហាក្សត្រ ចាប់ពី​ថ្ងៃ​ទី​៩ រហូត​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

https://s5.kh1.co/__image/w=650,h=380,q=100/de/deea0bba3be21e5b381b0827cd2020f880db9191.jpg

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ ​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ មេត្តា​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ថែរក្សា ការពារ​ការ​បាត់បង់​អាយុជីវិត និង​កាយសម្បទា​មនុស្ស​ជាទី​ស្រឡាញ់ ឬ​រង​របួស ពិការ និង​បាត់បង់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ព្រម​ទាំង​ឯក​ជន​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​សូម​យកចិត្តទុកដាក់​លើកកម្ពស់​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ដំណើរ​តាម​ផ្លូវថ្នល់ ។

គណៈកម្មាធិការ​ក៏​បាន​អំពាវនាវ​ចំនួន​១០​ចំណុច​ដូច​ខាងក្រោម ៖១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ដែល​មានគុណ​ភាព​ឱ្យ​បាន​ត្រឹម​ត្រូវជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​។

២-​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ព្រោះ​អាច​បាត់បង់​ស្មារតី​គ្រប់គ្រង​យានយន្ត​ពេល​ជួប​ឧបសគ្គ ជាយថាហេតុ​។

៣-​មិន​ត្រូវ​បើកបរ ក្រោយ​ការ​ពិសារ​គ្រឿង​ស្រវឹង​។

៤-​ត្រូវ​គោរព​សិទ្ធិ​អាទិភាព ដោយ​ត្រូវ​ទុក​ឱ្យ​អ្នកបើកបរ​ផ្លូវ​ធំ ហើយ​ត្រង់​ទៅ​មុន គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជា​និច្ច​។

៥-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​។

៦-​មិន​ត្រូវ​បត់ ឬ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន និង មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​បន្ត​សំឡេង​ក្នុង​ពេល​បើកបរ​។

៧-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យ​បាន​ម៉ត់ចត់ ពិសេស​ពិនិត្យ​កង់ ច​ង្កេ​ត ឈឿ​ង ភ្លើង​បំភ្លឺ​។​ល​។

៨-​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ដឹក​ទំនិញ​សំពីងសំពោង​លើស​ចំនួន​ផ្ទុក ឬ​លើស​ទម្ងន់​កំណត់​ក្នុង​ច្បាប់ និង​សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ដឹក​ជញ្ជូន​។

៩-​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយ ជា​ដាច់ខាត​។

១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច ប្រកបដោយ​សីលធម៌ យោគយល់​អា​ធ្យា​ស្រ័យ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សម្ដែង​នូវ​សេចក្តី​សង្ឃឹម​ជឿជាក់​លើ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប នឹង​បង្កើន​ស្មារតី​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ក៏​ដូច​ជា​អនុវត្ត​តាម​សេចក្តី​អំពាវនាវ​នេះ ដើម្បី​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​ភាព​​សុខដុម ក្នុង​សង្គម ជួបជុំ​សប្បាយ​រីករាយ​ក្នុង​ក្រុម​គ្រួសារ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​​ចិ​រ​ភាព នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕ 

https://s6.kh1.co/__image/w=650,h=920,q=100/e9/e92695c32e9141801ed1c4c1ed478cbd7f40de1a.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T