អ្នកណាមិនបារម្ភ បើ Shownu ធ្លាក់ខ្លួនដល់ថ្នាក់នេះ! មើលចុះស្គមឡើងផតថ្ពាល់អស់ហើយ!

//s6.kh1.co/ee/ee0a17bcfc37a51126faa6349693e59333b1b5c5.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ រូបភាពថ្មីរបស់សមាជិកក្រុម MONSTA X គឺ Shownu នៅក្នុងកម្មវិធី The Show កំពុងធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងទៅតាមរូបភាពប៉ុន្មានសន្លឹកនេះ បានបង្ហាញថាផ្ទៃមុខរបស់ Shownu ហាក់ដូចជាផតជាងមុន ដែលនេះបណ្ដាលមកពីការបាត់បង់ទម្ងន់យ៉ាងច្រើន។

ក្រុមអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភ ចំពោះសុខភាពរបស់លោក រួមទាំងមូលហេតុដែលលោក ទៅជាបាត់បង់ទម្ងន់ច្រើនដល់ថ្នាក់នេះ ក្នុងរយៈពេលដ៏ខ្លី។

មនុស្សជាច្រើនជឿជាក់ថា Shownu គឺពិតជាតានតឹងណាស់ហើយ ដោយសារតែ រឿងអាស្រូវនៅក្នុងក្រុមថ្មីៗនេះ ជាហេតុធ្វើឲ្យសុខភាពរបស់លោកកាន់តែទ្រុឌទ្រោម។

គួរបញ្ជាក់ផងដែរថា ដើមឡើយ Shownu ត្រូវបានគេស្គាល់ថា ជាមនុស្សដែលចូលចិត្តញ៉ាំអាហារ ហើយតែងតែថែរក្សាខ្លួន ឲ្យមានសុខភាពល្អជានិច្ច។ លោកមិនមែនជាមនុស្សដែលព្រមបណ្ដោយឲ្យខ្លួនឯង ទៅជាបែបនេះងាយៗនោះទេ ប្រសិនបើមិនមានបញ្ហាតានតឹងក្នុងចិត្តនោះ៕

ទស្សនារូបភាពខាងងក្រោម ៖

រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
រូបភាព Shownu
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T