អាចទេ? Mama ឆ្នាំនេះនឹងមានវត្តមាន BLACKPINK ព្រោះ Dua Lipa នឹងបង្ហាញមុខក្នុងកម្មវិធីដែរឆ្នាំនេះ!

//s4.kh1.co/02/02d87ef619c2e71f9c35d6f9988546d344fdd85b.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ប៉ុន្មានម៉ោងមុននេះ កម្មវិធី MAMA ឆ្នាំ ២០១៩​ បានបង្ហាញមុខតារាចម្រៀងបរទេសនាង Dua Lipa ថា រូបនាងនឹងមកសម្តែងក្នុងកម្មវីធីនេះ នៅក្នុងឆ្នាំនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ដំណឹងនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថា សម្រាប់ឆ្នាំនេះ នាង Dua Lipa នឹងបង្ហាញមុខជាមួយកម្មវិធីដ៏ធំប្រចាំឆ្នាំ របស់កូរ៉េនោះទេ។

ម៉្យាងវិញទៀត ក្រោយពីឃើញវត្តមានរបស់នាង Dua Lipa អ្នកគាំទ្រនាំគ្នា ឆ្ងល់និងនិយាយថាក្នុងឆ្នាំនេះ តើក្រុម BLACKPINK អាចនឹងមានវត្តមានក្នុងកម្មវិធី Mama ដែរឬទេ? ព្រោះថា Dua Lipa ក៏ធ្លាប់មានបទចម្រៀងរួមគ្នាជាមួយក្រុម BLACKPINK ដែលមានចំណងជើងថា “Kiss and Make Up” ផងដែរ។

គួររម្លឹកដែរថា កម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ប្រទេសកូរ៉េ មានឈ្មោះថា Mnet Asian Music Awards ឆ្នាំ ២០១៩ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងទីក្រុង Nagoya ប្រទេសជប៉ុន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សមាជិក BLACKPINK និង Dua Lipa
សមាជិក BLACKPINK និង Dua Lipa
Dua Lipa
Dua Lipa
BLACKINK និង Dua Lipa
BLACKINK និង Dua Lipa
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T