តួសម្តែងប្រុសក្នុងឈុតស្រើបស្រាល ចេញមុខថាឲ្យតួស្រីចំៗ ក្រោយនាងចោទខ្លាំងទៅលើលោកថ្ងៃមុន! (មានវីដេអូ)

//s4.kh1.co/cd/cda61e7f40373dfffa3a18306753d92ed93b8476.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ រឿងដែលកំពុងតែក្តៅគគុកខ្លាំង តារាសម្តែងមួយគូបានធ្លាយវីដេអូស្រើបស្រាល នៅក្នុងបទចម្រៀង MV កញ្ញា អាណារ៉ូស និងតួប្រុសសម្បុរស្រអែម លោក យុទ្ធ ឋានៈ ផ្ទុះការរិះគន់យ៉ាងចាស់ដៃនៅលើបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងបញ្ហានេះដែរ ក៏មានការចូលរួមបកស្រាយពីតួអង្គទាំង២នេះរៀងៗខ្លួន ដែលកាលពីពេលថ្មីៗនេះ ខាងស្រីក៏បានធ្វើការ Live វីដេអូនិយាយថាខាងប្រុសធ្លាប់ចូលទៅលួចមើលនាងពេលផ្លាស់ប្តូរខោអាវ និងគំរាមនាងថានឹងមានវីដេអូ៣ចេញជាបន្តបន្ទាប់ទៀត។

មិនបានប៉ុន្មានផងតួប្រុសក៏បានធ្វើការចេញវីដេអូបកស្រាយ និងតបទៅនាងវិញចំៗថា ម្តេចនៅពេលដែលអ្នកដឹកនាំប្រាប់ឲ្យសម្តែងតួបែបនេះ ថតស្រើបស្រាលជាមួយគ្នាបែបនេះ បើនាងមិនពេញចិត្តហេតុអ្វីបានជានាងមិនព្រមបដិសេដទៅ ហើយម្យ៉ាងវិញទៀត វីដេអូដែលលោកនិយាយថាមាន៣ទៀតនោះ គឺជាវីដេអូអ្នកដឹកនាំបានណែនាំពីការសម្តែងប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា៖

«សម្ដែងតាមអ្នកដឹកនាំ​ សម្ដែងដោយគ្មានការបង្ខិតបង្ខំ​ ពេលមានរឿងមកចោទដាក់ខ្ញុំ​ ម្តងហើយម្តងទៀត​ តើពេលណាទើបចប់រឿងហ្នឹង» ។

ជាមួយនឹងការបកស្រាយនេះ បណ្តាអ្នកគាំទ្រពិតជាមិនទាន់អាចកាត់សេចក្តីបាននៅឡើយនោះទេថា រឿងនេះនឹងទៅជាបែបណានៅថ្ងៃបន្ទាប់ ព្រោះខាងស្រី និងប្រុស សុទ្ធតែបញ្ចេញការមិនពេញចិត្តរវាងគ្នានឹងគ្នាបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល
តួស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុស ស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុស ស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុស ស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុស ស្រីក្នុងឈុតវីដេអូស្រើបស្រាល
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល ធ្វើការបកស្រាយ
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល ធ្វើការបកស្រាយ
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល ធ្វើការបកស្រាយ
តួប្រុសក្នុងឈុតវីដេអូស្រើបស្រាល ធ្វើការបកស្រាយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T