កម្មករសំណង់ម្នាក់ ដាច់ម្រាមដៃនៅកន្លែងធ្វើការ លុះទៅដល់មន្ទីរពេទ្យបម្រុងត.ម្រាមដៃ បែរជារត់រកប៉ូលិសឲ្យជួយទៅវិញ

//s4.kh1.co/04/04d8300d912e669d68e4980f9f2b740df8566fa4.jpg
សង្គម

 ០៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី១ ខែវិឆ្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ បុរសដែលជាកម្មករសំណង់ម្នាក់ ជួបឧប្បត្តិហេតុដាច់ម្រាមដៃ ខណៈពេលកំពុងធ្វើការ នៅក្នុងការដ្ឋានសាងសង់មួយកន្លែង ក្នុងទីក្រុង Ezhou ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមាននាមត្រកូល Xu និងមានអាជីពជាកម្មករសំណង់។ នៅក្នុងថ្ងៃកើតហេតុ ខណៈពេលកំពុងធ្វើការ គាត់មិនប្រយ័ត្ន បានធ្វើឲ្យម្រាមដៃចូលទៅក្នុងម៉ាស៊ីន បណ្ដាលឲ្យដាច់។ វេជ្ជបណ្ឌិតនៅក្នុងតំបន់នោះបាន ប្រាប់គាត់ថា ម្រាមដៃអាចត.វិញបានក្នុង​រយៈពេល៥ម៉ោង។ ភ្លាមនោះៗ គាត់និងអ្នករួមការងារជាមួយគ្នា បានជិះតាក់ស៊ីទៅកាន់មន្ទីរពេទ្យដែលមានសេវាត.ម្រាមដៃ ដែលមានចម្ងាយ៦០គីឡូម៉ែត្រពីទីក្រុង Ezhou

ប្រភពបានបន្ដថា លុះពេលជិតទៅដល់មន្ទីរពេទ្យ បែរជាត្រូវស្ទះចរាចរណ៍យ៉ាងខ្លាំង គាត់ក៏សម្រេចចិត្តចេញពីតាក់ស៊ី រត់សំដៅទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីបំពេញឯកសារឲ្យខាងមន្ទីរពេទ្យរួចមក ទើបគាត់ដឹងថា ម្រាមដៃដែលដាច់និងខ្ចប់ទុកក្នុងក្រដាសជូតមាត់បានភ្លេចនៅក្នុងតាក់ស៊ី។ ដោយសារតែប្រញាប់ មិនបានយកវិក័យប័ត្របង់ប្រាក់រួច និងមិនចាំស្លាកលេខរថយន្ដទៀត ទើបគាត់មិនដឹងទាក់ទង់ទៅអ្នកបើកតាក់ស៊ីដោយវិធីណា។ ក្រោយមក គាត់ក៏បានរាយការណ៍ទៅកាន់ប៉ុស្ដិ៍ប៉ូលិសដើម្បីឲ្យជួយរកអ្នកបើកតាក់ស៊ីនោះ។

យ៉ាងណាមិញ ៣០នាទីក្រោយពីប៉ូលិសបានផ្សព្វផ្សាយតាម​រយៈវិទ្យុរួចមក អ្នកបើកតាក់ស៊ីរូបនោះបានរកឃើញម្រាមដៃ និងយកទៅប្រគល់ឲ្យលោក Xu វិញ។ ទីបំផុតម្រាមដៃដែលបានដាច់ ត្រូវបានត.ភ្ជាប់ទាន់ពេលវេលា៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Xu
លោក Xu
លោក Xu
លោក Xu
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T